« មុននឹងក្រោយគង់តែធ្វើជាប្ដីរបស់អូនដដែល ពេញកម្លាំងឆាប់មានកូនជាមួយគ្នាទាន់នៅក្មេងៗ ព្រោះបងចង់បានកូនច្រើន »
« ប៉ុន្មាន? »
« 11 នាក់ »
« នែលោក! គិតថាខ្ញុំជាមេជ្រូកមែនទេ? »
« បងនិយាយលេងទេ កូនប៉ុន្មាននាក់ក៏បានដែរ ឱ្យតែជារបស់បងនិង Tae »
« គួរឱ្យជឿឬអត់? »
« បងមិនបង្ខំ Tae ឱ្យជឿបងទេ »
« ... »
« តោះឆាប់ទៅ »
« ទៅណា? រួចចុះអាហារពេលព្រឹក? បើលោកមិនញុំាខ្ញុំញុំាហើយ ព្រោះខ្ញុំឃ្លាន »
« ចាញ់កូនឬ បានជាឃ្លានញឹកយ៉ាងនេះ? »
« ចាញ់កូនស្អីរបស់លោក ឡប់សតិ ក្នុងខួរក្បាលមានតែកូន!! »
« ហើយក៏មានអូនដែរ Tae »
« ឡប់សតិ! »
<< តុកៗ. តុក >>
« សូម-សូមទោសផងលោកប្រធាន » លេខា Lee ឱនសូមទោស Jungkook យ៉ាងញាប់ស្មេរ ព្រោះគេមិនដឹងថា Tae មកតាំងពីពេលណាឡើយ ។
« មិនអីទេ ឱ្យមកខ្ញុំមក »
« ចាសលោកអគ្គនាយក » ហ៊ុចបាច់ផ្កាឱ្យ Jungkook រួច លេខាលីក៏ប្រញាប់ប្រញាលដើរចេញពី Office ព្រោះរូបភាពនាយតូចអង្គុយលើភ្លៅលោកអគ្គនាយករបស់ខ្លួនវាច្បាស់ៗ មិនលាក់លៀមពេក ។
« លោក មិនចេះខ្មាសគេទេឬ? »
« ខ្មាស់ធ្វើអី Tae ជាប្រពន្ធរបស់បងតើ »
« លោកនេះកាន់តែឡប់មែនទែនហើយ »
« នេះផ្កា បងទិញជូនអូន ស្អាតទេ? »
« ទិញក្នុងឱកាសអី? »
« ក្នុងឱកាសចង់បបួលអូនទៅញុំាអីជាមួយបង »
« តែប៉ុណ្ណឹងទេឬ? លោកទិញផ្កាដើម្បីចង់បបួលខ្ញុំញុំាអី ដោះដូរដោយបែបនេះឬ? លោកគិតថាខ្ញុំ ដូចជាមនុស្សស្រីចិត្តងាយដែលលោកធ្លាប់ស្គាល់មែនទេ? »
« បងសុំមែនទែនណា បងអត់មានបំណងចង់ដោះដូរទេ ក្រែងអូនឃ្លានមិនចឹងហី Tae បងក៏មិនទាន់ញុំាអីដែរ ឬមួយអូនមិនចង់ទៅជាមួយបង ខ្លាចបងនាំទៅកន្លែងផ្សេង? »