« រួចហើយ ចាំយើងយូរទេ ម៉េចក៏ភ្នែកឯងក្រហមចឹង? ឯងយំមែនទេ?កើតអី? » Jungkook ដើរចេញមកជាមួយនឹងខោត្រឹមជង្គង់ អាវសឺមីពណ៌ស យ៉ាងសង្ហា តម្រង់មករកនាយតូច ចៃដន្យឃើញភ្នែកគេក្រហម នាយក៏ចម្រិតសួរទាំងភិតភ័យ មិនមែននាយចូលបន្ទប់ទឹកយូរ គេធុញឡើងយំទេឬ? ។
« អត់ទេ អូនអត់បានយំទេ »
« កុហក បើមិនយំម៉េចក៏ភ្នែកឯងឡើងក្រហមចឹង? » នាយត្បកសួរវិញទាំងភ្នែកក្រឡេបក្រឡាប់ ។
« អូនអត់មានយំពិតមែន មានសត្វចូលភ្នែកអូន អូនឈឺពេកក៏យកដៃញី »
« មានសត្វចូលភ្នែកឬ? មើល៍ យើងមើលបន្តិច » Jungkook ស្រវ៉ាតោងចង្កេះមួយក្ដាប់ឱ្យបង្ខិត រួចក៏ឱនទៅសង្កេតកែវភ្នែកដែលក្រហមង៉ាំងរបស់ Tae យ៉ាងយកចិត្តទុក្ខដាក់បំផុត ។
« ចាំយើងជូនទៅពេទ្យណា »
« អត់ទេ អូនមិនទៅទេ អូនចង់នៅជាមួយបង »
« យើងនៅជាមួយឯងស្រាប់ហើយតើ ភ្នែករបស់ឯងកំពុងតែឈឺបើទុកយូរ អាចឈឺជាងនេះ » Jungkook ដែលមិនយល់ពីបំណងរបស់ភរិយាតូចច្រឡឹង បានបង្ខំនាយតូច ស្របពេលដែលគេបែរជាគ្រវីក្បាលតតាត់ដូចកូនក្មេង ។
« ម៉េចក៏ឯងទៅជាបែបនេះ? ដូចជាពិបាកនិយាយគ្នាដល់ហើយ ឯងកំពុងតែឈឺណា បើមិនទៅព្យាបាល ឯងមិនអាចជាទេ ឬមួយឯងខ្លាចគ្រូពេទ្យ? » លើកមុនៗ. ទោះបីនាយតូចរាងក្បាលរឹងបន្តិច តែជាក្មេងតូចគួរឱ្យស្រឡាញ់ ប៉ុន្តែលើកនេះ គេមិនសមណាយករឿងទាំងនេះមកលែងសើចទេ ព្រោះគេក៏ដឹងថានាយបារម្ភពីគេកម្រិតណាដែរ ។
« ហ៊ឹកៗ. អូនមិនចង់ទៅណាចោលបងទេ Jungkook »
« គ្រាន់តែយើងនាំទៅពេទ្យតើ ម៉េចក៏ចាំបាច់យំ ឈប់យំទៅ បើឯងខ្លាចគ្រូពេទ្យប្រាប់យើងត្រង់មក » គ្រាន់តែដឹងថានាយតូចចាប់ផ្ដើមយំ Jungkook ក៏ច្របូកច្របល់ទាំងមិនយល់ មកភ្លែត ម៉េចក៏សុខៗ. យំផងនិយាយអីចម្លែកៗ. បែបនេះ តើគេខ្លាចគ្រូពេទ្យពេក ដល់ថ្នាក់រវើរវាយមិនដឹងអ្វីជាអ្វីទៅហើយឬ? ។
« ហ៊ឹកៗ. អូនមិនចង់ទៅណាចោលបងទេ »
« យើងមានបានទៅចោលឯងឯណា យើងគ្រាន់តែនាំឯងទៅពេទ្យតើ ឯងកុំយំអី មិនអីទេ » ថាលួងកូនទៅពិបាក លួងប្រពន្ធពិបាកជាងឆ្ងាយដាច់ ដូចមេឃនិងដី បើហ៊ានតែនាយតូចនៅតែយំបន្តបែបនេះទៀត នាយច្បាស់ជាស្ទះទ្រូងស្លាប់មិនខានទេ ។