« ហ៊ឹកៗ. » ចូលមកដល់ក្នុងបន្ទប់គេង Jungkook ក៏ឮសំឡេងយំរបស់ Tae ល្វើយៗក្បែរត្រចៀក ។
« Tae! អូនមានរឿងអី? មែនក៏អូនយំចឹង? » Jungkook ស្ទុះទាំងភ័យ ព្រលឹងចុងសក់ សួរនាំនាយតូច ។
« ហ៊ឹកៗ លោកទុកខ្ញុំចោល ហេតុអីក៏លោកធ្វើបែបនេះដាក់ខ្ញុំ? ហ៊ឹកៗ »
« សូមទោស បងសូមទោស បងមិនបានទៅណាចោលអូនទេ បងគ្រាន់តែទៅយកទូរស័ព្ទពីឡានមកតើ បងទៅតែមួយភ្លែតទេ »
« កុហក លោកកុហកខ្ញុំ មួយភ្លែតឯណា? ខ្ញុំខំដើររកលោកពេញក្នុងផ្ទះ ខ្ញុំចំណេញពេលរកលោកយូរយ៉ាងនេះហើយ លោកនៅមិនទាន់មកដល់ទៀត មួយភ្លែតរបស់លោកគឺចឹងមែនទេ? ខ្ញុំយំឡើងហើមភ្នែកអស់ហើយ ចុះបើយូរ ខ្ញុំប្រហែលជាយំដល់ស្លាប់ហើយ »
« មិនដល់ថ្នាក់ហ្នឹងទេ បងហ៊ានស្បថ លើកក្រោយបងមិនឱ្យមានរឿងបែបនេះកើតឡើងទេ បងសន្យាណា »
« លោកតែងតែសន្យារហូត លោកមិនដែលធ្វើបានទេ លោកសន្យាលើកណា ក៏មានលើកទី 2 លើកទី 3 រហូត ចុះបើមានលើកក្រោយ លោកទៅហើយមិនមកវិញ ឱ្យខ្ញុំធ្វើយ៉ាងម៉េច? »
« មកមានរឿងហ្នឹងកើតឡើងទេ គ្មានដាច់ខាត »
« ចុះបើមាន លោកធ្វើយ៉ាងម៉េច? »
« តែបងថាមិនអាចទេ បងនឹងនៅជាមួយ Tae រហូតដល់កូនពួកយើងធំក៏នៅតែនៅជាមួយអូនរហូតដែរ »
« ហ៊ឹកៗ ចុះបើកូនធំហើយ លោកបែរជាទៅចោលខ្ញុំ តើលោកចង់ឱ្យខ្ញុំរស់នៅចិញ្ចឹមកូនតែម្នាក់ឯងមែនទេ? »
« មិនអាចទេ បងម៉េចនឹងទុកឱ្យអូនចិញ្ចឹមកូនរបស់ពួកយើងតែម្នាក់ឯងនោះ បងទេដែលត្រូវចិញ្ចឹម Tae និងកូនៗ បងនឹងធ្វើឱ្យ Tae និងកូនសប្បាយចិត្ត » នាយនិយាយទាំងទាញនាយតូចមកកើយទ្រូងរបស់នាយ ។
« ចឹងលោកជាអ្នកចិញ្ចឹមខ្ញុំនិងកូនមែនទេ? » ហេតុតែខ្លាចចិញ្ចឹមកូនម្នាក់ឯង នាយតូចក៏សួរ ទៅ Jungkook បញ្ជាក់ គេតែម្នាក់ឯង ចិញ្ចឹមខ្លួនឯងមិនរស់ផង ឱ្យទៅចិញ្ចឹមកូន 2 នាក់ទៀត គេដាច់ខ្យល់ មុនកូនៗ ឃ្លានទៅទៀត ។
« បងនិយាយមែនណា Tae មិនចាំបាច់ធ្វើអីទាំងអស់ ទុកឱ្យបងជាអ្នករ៉ាប់រងលើអូនននិងកូនណា »