ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ ស្របពេលដែលពន្លឺព្រះអាទិត្យពណ៌មាសចែងចាំងយ៉ាងស្រស់បំព្រង ។
« អ្ហាយ...!! លោក?? លោកជាអ្នកណា៎?? ម៉េចក៏មកគេងឱបខ្ញុំចឹង?? ហើយទីនេះជាកន្លែងណា៎?? » Tae ស្រែកចាច ស្រវ៉ាឱបភួយជាប់ ដោយបង្ខិតខ្លួនចេញពី Jungkook ទាំងភ័យភិត ។
« មិនស្គាល់យើងជានរណា៎ទេឬ?? កុំលេងសើចជាមួយយើង ឆាប់ប្រាប់យើងមកយប់មិញ Leeraa ធ្វើអីខ្លះដាក់ឯង?? »
« Leeraa?? នាងជាអ្នកណា៎?? ហើយលោកជាអ្នកណា៎?? ខ្ញុំមិនស្គាល់ទេ ហើយលោកចាប់ខ្ញុំមកទីនេះធ្វើអី?? »
« យើងមិនបានចាប់ឯងមកទេ ស្ដាប់ណា៎យើងទេដែលត្រូវសួរឯង ហេតុអីនិយាយមិនដឹងរឿងអីសោះចឹង »
« ខ្ញុំមិនស្គាល់លោកទេ ឆាប់នាំខ្ញុំទៅផ្ទះខ្ញុំវិញទៅ ខ្ញុំសូមអង្វរ »
« ទីនេះជាផ្ទះឯងហើយតើ យើងជួយឯងឬមួយរឿងយប់មិញឯងមិនចាំទេ?? » Jungkook រាងវិលវល់ជាខ្លាំងទើបច្បិចសំណួរនេះយកតែម្ដង ។
« អត់ទេ មិនមែនទេ ទីនេះមិនមែនជាផ្ទះខ្ញុំទេ ហើយខ្ញុំក៏មិនស្គាល់លោកដែរ » នាយតូចគ្រវីក្បាលតតាក់ ចំពោះគេ Jungkook ប្រៀបដូចជាអ្នកដទៃដែលគេមិនដែលស្គាល់សូម្បីតែម្ដង ហើយទើបក្រោកពីគ្រែ ដើរចេញពីបន្ទប់ដោយជំហ៊ានញាប់ៗ. ។
« នែឈប់សិន!! និយាយគ្នាមិនទាន់ច្បាស់ទេ!! ឯងភ្លេចយើងហើយមែនទេ?? » Jungkook ក្រោកដើរតាមនាយតូច ទាំងព្យាយាមស្រែកឃាត់តាំងពីមិនទាន់ចុះកាំជណ្ដើរមកម្លេះ ។
« អ្នកប្រុស Tae ចុះមកហើយហ៎ ខ្ញុំប្រុងនឹងឡើងទៅហៅអ្នកប្រុស Tae ឲ្យចុះមកញុំា - - អ្នកប្រុស Tae?? អ្នកប្រុសទៅណា៎ហ្នឹងអ្នកប្រុស??! លោកប្រុស តើមានរឿងអីហ្នឹង?? » អ៊ំណាមសួរ Jungkook ទាំងមិនយល់ពី Tae ។
« ប្រហែលជាក្បាលរបស់គេត្រូវហ្នឹងស្អីហើយ ទើបបានជាមិនចាំខ្ញុំសោះចឹង » Jungkook និយាយរួច ក៏ដើរតាមចង់ឃាត់នាយតូចបន្តទៀត ។
« ទីនេះជាកន្លែងណា៎?? អូយ ក្បាលខ្ញុំ!! ឈឺណាស់ ព្រូស!!* » Tae ដើរចេញមកដល់ខាងក្រៅទាំងងាកឆ្វេងស្ដាំ ហើយមានអារម្មណ៍ថាខ្លួនឯងដូចជាទីងម៉ោងដែលមិនដឹងខ្យល់ថាទីនេះជាកន្លែងណាចឹង បន្ទាប់មកទើបដួលរំអុកខ្លួនចុះក្រោមរហូតដល់គ្រិចក. ជើង ។