EP64: បើខ្ញុំអត់បានការមែន មិនមែនខ្ញុំជាលេខារបស់លោកទេ

898 123 23
                                    

ដោយមិនអស់ចិត្តនិងលេខាដែលលោកប៉ាបញ្ជូនមក Jungkook ក៏ដើរមកឈរចាំនៅខាងមុខច្រកទ្វារ ដើម្បីចង់មើលលេខាម្នាក់ហ្នឹងឲ្យច្បាស់ ។

« មកឈរត្រង់ហ្នឹងធ្វើអី?? នេះកាហ្វេរបស់លោក » Tae បើកទ្វារចូលមក ឃើញ Jungkook ឈរបែបនេះក៏រាងភ្ញាក់បន្តិចដែរ តែក៏ខំសម្រួលមកវិញដោយហ៊ុចកាហ្វេមួយពែងឲ្យនាយជំនួសវិញ ។

« ប៉ាបញ្ជូនឯងឲ្យមកធ្វើលេខាយើង?? ប៉ាគិតអី?? » Jungkook ពិតជាគាំងខ្លាំងណាស់ មិនគួរប៉ាគេលេងសើចផ្លូវចិត្តគេបែបហ្នឹងសោះ ។

« ខ្ញុំក៏មិនដឹងដែរ ព្រឹកមិញខ្ញុំមិនបានជួបលោកប៉ាទេ »

« ចាំយើង Call សួរប៉ាសិន »

( ហាឡូ Jungkook ប៉ាប្រុងថា Call ទៅកូនហើយតើ ម៉េចដែរលេខា?? ពេញចិត្តទេ?? )

« ប៉ាដូចកំពុងតែលេងសើចផ្លូវចិត្តខ្ញុំមែនទេ?? បញ្ជូនគេឲ្យមកធ្វើលេខាខ្ញុំ នេះការងារណា៎ប៉ា មិនមែនលេងបៃឡុកបៃឡទេ »

( ប៉ាមិនមែនហៅ Tae ទៅលេងបៃឡុកបៃឡជាមួយកូនគេ Jungkook ពួកកូនធំហើយ មិនសមលេងបៃឡុកបៃឡជាមួយគ្នាទេ )

« ប៉ាពិតជាលេងសើចជាមួយខ្ញុំណាស់ សមត្ថភាពលេខាមិនមែនត្រឹមតែចប់ថ្នាក់ទី 12 និងចេះមើលតែកូនទេ » Tae គ្រាន់តែឮ Jungkook មើលងាយខ្លួនបែបនេះ គេក៏ចាប់ផ្ដើមក្របួចចិញ្ចើមចង់ខឹងនាយតែម្ដង ស្អីគេមើលងាយម៉េស?? ចេះមើលកូនហ្នឹងម៉េច?? ចប់ថ្នាក់ទី 12 ហ្នឹងម៉េច?? ធ្វើលេខាអត់បានមែន?? ។

( ចុះមានច្បាប់ឯណា៎ហាមមិនឲ្យប្រពន្ធធ្វើជាលលេខាប្ដីឬអត់?? ប៉ារើសលេខាឲ្យកូនបានល្អិតល្អន់ណាស់ Jungkook ចឹងហើយនាំគ្នាធ្វើការទៅ ប៉ារវល់នាំម៉ាក់កូនទៅញុំាអាហារកូរ៉េហើយ ប៉ុណ្ណឹងចុះ ) និយាយរួច លោកប៉ាក៏បិទទូរស័ព្ទយករួចខ្លួនតែម្ដង ហើយទើបដើរមករកភរិយាដែលកំពុងតែអង្គុយរងចាំរួចជាស្រេច ។

« Jung ថាម៉េចបង?? »

« Jungkook ថាលេខារបស់គេល្អខ្លាំងណាស់ គេពេញចិត្ត » ហេតុតែនៅខាងកូនប្រសារ លោកប៉ាក៏ដាច់ចិត្តកុហុកភរិយាទាំងទឹកមុខរំភើបរីករាយ ។

« បានពួកគេចុះសម្រុងគ្នាចឹង អូនសប្បាយចិត្តណាស់ »

« បងក៏ដូចគ្នា »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now