EP98

538 44 0
                                    

« ប្រហែលមិនស្រួលខ្លួនដឹង » នាយនិយាយចោល តែនាយតូចឯណេះខ្វល់ស្ទើរឆ្កួត ។

« មិនស្រួលខ្លួនមែនទេលោកប្ដី??អីចឹងទៅទិញថ្នាំលេបទៅ »

« កូនពិតជាមិនស្រួលខ្លួនពិតមែនឬ Jungkook ?? ទៅទិញថ្នាំលេបជាមួយ Tae ទៅចឹង » ស្រ្ដីជាម្ដាយក៏និយាយបើកភ្លើងខៀវឲ្យកូនប្រុស ទោះដឹងថាមិញនេះគេចេះតែនិយាយចោលដាក់ Tae ក៏ដោយ ។

« ពិតមែនហើយលោក ពួកយើងទៅទិញថ្នាំលេបជាមួយគ្នាណា ហើយអូននឹងនៅមើលថែលោកប្ដី »

« ក៏បាន ឆាប់ដើរតាមយើងមក » បានអ្នកម៉ាក់បើកភ្លើងខៀវ ហើយនាយតូចក៏កាន់តែបើកភ្លើងខៀវបែបនេះទៀត នាយត្រូវតែឆក់ឱកាសឲ្យប្រញាប់ ដោយនិយាយរួចក៏ងើបចេញពីសាឡុងមួយរំពេច ។

« អ្នកម៉ាក់ខ្ញុំលាទៅសិនហើយ » Tae ងើបចេញពីសាឡុង និយាយជាមួយអ្នកម៉ាក់ ស្របពេលដែល Jungkook ដើរតម្រង់ទៅច្រកទ្វារហាងសាឡនមួយនេះ ។

« ចាសទៅចុះកូន មិនចាំនៅជួបមិត្តចាស់ម៉ាក់នៅហាងកាហ្វេទេណា » នាងបញ្ជាក់នាយតូចបែបនេះ ព្រោះខ្លាចកាត់សង្វាក់ការនៅជាមួយគ្នារបស់ពួកគេទាំងពីរ ។

« បាទអ្នកម៉ាក់ » Tae ក៏តបត្រឡប់ទៅវិញ ដោយយល់ឃើញថាគេត្រូវមើលថែ Jungkook ហើយមិនបានទៅហាងកាហ្វេជាមួយអ្នកម៉ាក់ឡើយ ។

« ឯងឃ្លានដែរទេ?? » បណ្ដើរគ្នាបានបន្តិច Jungkook ក៏សួរនាំនាយតូច ស្របពេលដែលខ្សែភ្នែកមើលឈ្មោះហាងរបស់បំពងដែលនាយតូចចូលចិត្តញុំាផងដែរ ។

« ក្រែងលោកប្ដីមិនស្រួលខ្លួនហ៎?? នេះពួកយើងកំពុងតែទៅទិញថ្នាំលេបណាលោកប្ដី »

« ពេលនេះយើងអស់អីហើយ ឯងចង់ញុំាទេ »

« អត់ទេលោកប្ដី » Tae ក៏គ្រវីក្បាលតិចៗ. ។

« តែយើងថាឯងគួរតែញុំាព្រោះវាជារបស់ដែលឯងចូលចិត្ត »

« ពីមុនជារបស់ដែលអូនចូលចិត្ត តែឥឡូវអត់ទេដឹងលោកប្ដី »

« ឯងមិនទាន់សាកផងម៉េនឹងដឹង ថាឯងនៅចូលចិត្តវាឬអត់ទៅ »

« តែអូនមិនឃ្លានទេលោកប្ដី »

« តែយើងចង់ញុំា ឆាប់ដើរតាមយើងមក » នាយនិយាយរួច ក៏បន្តជំហានបោះទៅមុខតម្រង់ចូលហាងញុំាអី មិនចាំនាយតូច តែក៏ឲ្យគេរត់តាមគេត្រុកៗ. ដើម្បីឲ្យទាន់ដំណើរនាយដែរ ហើយបន្ទាប់មក ពួកគេក៏អង្គុយនៅតុតទល់តែពីរនាក់មួយកន្លែង ស្របពេលដែលបុគ្គលិកហាងក៏ដើរមករាក់ទាក់ ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now