@ ថ្ងៃថ្មី
@ ផាច់!! មួយកំផ្លៀងស្វាគមន៍ទាំងព្រឹក បាត់អស់ភាពស្វាងងងុយខណៈពេលដែលរង្វង់មុខសង្ហាងាកទៅម្ខាងតាមកម្លាំងនោះឡើងចង់ជាប់ក. ទាំងដែលមិនទាន់ទាំងក្រោកពីគ្រែអីផង ។
« យប់មិញឆ្លៀតពេលដែលខ្ញុំស្រវឹង លោកឯងរំលោ*ខ្ញុំត្រូវទេ?? » Tae ស្រែកសួរទាំងកំហឹងសឹងតែដូចភ្នំភ្លើងផ្ទុះទៅកាន់ Jungkook គេសឹងតែក្ដោបភួយអង្គុយសម្រក់ទឹកភ្នែក សង្វេគខ្លួនឯងឲ្យម៉ាត់ៗ. ទេ ខ្លួនគួរឲ្យអាណិតហើយ ត្រូវបានប្រុសម្នាក់នេះធ្វើបាបទៀត ។
« នែ គ្មានទេណា៎!! យប់មិញយើងគ្មានបានធ្វើស្អីឯងទេ » Jungkook ងាកមកប្រកែកជាមួយនាយតូចវិញ ទាំងបញ្ជាក់លើទឹកមុខដ៏សែនប្រាកដប្រជា ដឹងថាខ្លួនឯងស្រវឹង តែបែរជាមិនចាំថាយប់មិញគេមិនបានរំលោ* វាពិតជាអយុត្តិធម៌ចំពោះគេពេកហើយ ។
« ផាច់!!* ចោរវាមិនដែលប្រាប់ថាខ្លួនវាជាចោរទេ!! » បន្ទាប់ពីឮការប្រកែកមិនព្រមទទួលខុសត្រូវនូវទង្វើដ៏ស្មោគគ្រោករបស់ Jungkook ចំពោះខ្លួនបែបនេះ Tae ក៏កាន់តែខឹងជាងមុន ស្ទុះមួយកំផ្លៀងទៅលើស្នាមរបួសចាស់ឡើងក្រហមច្បាស់ៗ. រហ័សប្រកែកវិញហើយក៏ស្ទុះវឹង ក្រោកពីគ្រែចូលបន្ទប់ទឹក បិទទ្វារគ្រាំងតែម្ដង ។
« ឆ្កួតទេហ្ហេស?! ប្រាប់ថាមិនបានរំលោ*ហើយនៅមិនជឿទៀត!! » Jungkook ក្របួចចិញ្ចើមចូលគ្នា ឧទានឡើងមកទាំងហួសចិត្តដោយគ្រវីក្បាលតិចៗ. លើកដៃមកប៉ះថ្ពាល់ដែលត្រូវនាយតូច កាចឆ្នាស់ទះយ៉ាងដំណំផ្ទួនៗ. គ្នានោះ ដោយធ្វើទឹកមុខឈឺផ្សា មិនឲ្យឈឺយ៉ាងម៉េច បើមួយដៃៗ. លាន់ឡើងស្រួយខ្ញោកចឹងៗ. អីនោះ ។
ដោយសារតែមិនចង់រងចាំឲ្យនាយតូចងូតទឹករួច Jungkook ក៏ចូលទៅបន្ទប់របស់កំលោះតូច ដើម្បីងូតទឹកវិញ ។
« ហ្ហេ...!! Jungkook?? ហេតុអីកូនមកងូតទឹកទីនេះ??ហើយចុះថ្ពាល់កូនត្រូវនឹងអីហ្នឹង?? ដូចជាស្នាមបាតដៃ!! ឈ្លោះគ្នាជាមួយ Tae ទៀតហើយហ្ហេស៎?? កាលណា៎ចេះត្រូវគ្នាហ្ហាស៎..?? » អ្នកស្រី Jeon ដំបូងៗ. ក៏រាងអាណិត Jungkook បន្តិចដែរ តែពេលយកមកគិតឡើងវិញ ក៏ប្រែជាស្ដីឲ្យថែម ព្រោះ Jungkook ទេ ដែលត្រូវតែជាអ្នកអត់ធ្មត់មិនមែន Tae ឡើយ កូនប្រសារគាត់មួយថ្ងៃៗ. រងទុក្ខពេកហើយ បែបនេះបើទះឲ្យច្រើនកំផ្លៀងតិចទើបបានល្អ ។