« តែវាជាការពិតលោកអគ្គនាយក.. »
« ជារឿងរវាងគេនិងខ្ញុំ នាងធ្វើតែលេខាខ្ញុំឲ្យត្រឹមត្រូវទៅ » Jungkook និយាយទាំងបង្កប់ដោយអត្ថន័យដាក់កំហឹតគួបផ្សំជាមួយនឹងអារម្មណ៍មិនល្អ ដូចជាស្មុគស្មាញ ក្រពុលមុខចំពោះ លីរ៉ាជាខ្លាំង ។ នាងត្រឹមតែជាលេខា ហេតុអីមកលូកដៃក្នុងរឿងគ្រួសាររបស់នាយ?? ។
« សូមទោសផងលោកអគ្គនាយក តែលោកអគ្គនាយកត្រឡប់ទៅ Office វិញដែរទេ?? » នាងចង់ឲ្យ Jungkook ទៅក្រុមហ៊ុនវិញ ស្រួលនាងនិងគេនៅក្បែរៗ គ្នា គ្មានមេញ្ហាដូចជា Jeon Taehyung ជាឆ្អឹងទទឹងក. ។
« ថ្ងៃនេះសម្រាកចុះ ខ្ញុំមិនចង់ទៅទេ » ឲ្យនាយទៅយ៉ាងម៉េច បើកំពុងតែមានអារម្មណ៍ធុញថប់នឹងអ្វីដែលនាងបាននិយាយមុននេះនៅឡើយហ្នឹង ។
« ចាស៎លោកអគ្គនាយក លោកអគ្គនាយកកុំច្រើនពេកអីណា៎ ខ្ញុំបារម្ភពីសុខភាពរបស់លោកអគ្គនាយកណាស់ » Lee-raa មកឈ្មុលខ្លួនឱបដៃ Jungkook ម្ដងទៀត ។
« នែ៎នាង!! មកចាប់ដៃចាំជើងស្អី??! ហើយនេះថ្នាំពុល ចង់សម្លាប់ខ្ញុំមែនទេ?? » Tae ស្រែកញ៉ែតៗ. ដូច Microphone ដោយបោះជំហានរុញស្មាលីរ៉ាចេញពី Jungkook ធ្វើឲ្យនាងប្រើល្បិចទន់ខ្លួនដួលព្រូស ។
« អូយ៎ លោកអគ្គនាយក ខ្ញុំឈឺណាស់ » ស្រីល្អត្អូញហើយក៏រំអួយដាក់ Jungkook មួយរំពេច ។
« ក្រោករួចទេ?? »
« អត់ទេលោកអគ្គនាយក ខ្ញុំឈឺក. ជើងណាស់ » ស្រីល្អពេបមាត់ពេបក. គ្រវីក្បាកដាក់ Jungkook ខណៈពេលដែល Tae ឈរឱបដៃប្រើខ្សែភ្នែកទ្រឹសស្មូរសំដៅមកលីរ៉ា ។ គេដឹងថានាងធ្វើពុតទេ តែប្រុសម្នាក់នេះធ្វើដល់អគ្គនាយក្រុមហ៊ុនហើយនៅតែភ្លើទៀត ។
« អ៊ីចឹងអង្គុយសិនទៅ »
« នែ៎លោក!! ដូចជាជ្រុលពេកហើយ មើលមិនដឹងថានាងប្រើល្បិចទេហ្ហេស៎??! » Tae ស្រវ៉េស្រវ៉ារុញ Jungkook កុំឲ្យគេឱនទៅបីនាងទាន់ ខឹងគេឡើងក្ដៅមុខភាយៗ. ។ ស្រីម្នាក់នេះប្រើល្បិចឡើងលើគោក នៅមើលមិនដឹងទៀត គេរុញតែតិចសោះហ្នឹង ។
« ឯងរុញនាងឲ្យដួល បើមិនសូមទោសនាងក៏មិនគួរចោទនាងបែបហ្នឹងដែរ »