<< ជីបៗ. ជីប >> សំឡេងចេចចាច ហាក់ដូចជាការឆ្លើយឆ្លងគ្នា បានបន្លឺឡើងក្បែរបង្អួចមិនឱ្យបាត់ 1 វិនាទីណាឡើយ ដែលធ្វើឱ្យប្រពន្ធតូច គួរឱ្យស្រឡាញ់ ងប់នឹងប្ដី ចេញពីការយលសប្តិដ៏ស្រើបស្រាល ។
« វាគ្រាន់តែជាការយល់សប្តិទេឬ? អូយ! ចង្កេះរបស់ខ្ញុំ! » នៅក្នុងយលសប្តិភ្ញោចឱ្យគេស្រួលប៉ុណ្ណឹងហើយ ចុះបើជាការពិត វាពិតជាពិបាកស្រមៃណាស់ តែហ្ហេឈប់សិន! ម៉េចក៏គេចុកត្រគាកម្លេះ? នោះដោយសារតែការយលសប្តិ ធ្វើដាលដល់អារម្មណ៍ហ្នឹងឯង ។
« ក្រោកហើយហ៎? យើងងូតទឹករួចហើយ ឯងចូលបានហើយ » រំពេចនោះ Jungkook ដែលចំហល្វែងខាងលើចោល ក៏ដើរចេញពីបន្ទប់ទឹក គេងូតទឹករួចរាល់ហើយ ចឹងហើយនាយតូចអាចចូលទៅងូតបាន ។
« បាទ អូយ! »
« ឯងកើតអីហ្នឹង? ឈឺត្រង់ណា? » គ្រាន់តែឮសំឡេងរំអួយរបស់នាុយតូច Jungkook ក៏ស្ទុះស្ទា អង្គុយក្បែរគេ សួរនាំជាមួយនឹងទឹកបារម្ភ ស្របពេលដែលប្រអប់ដៃក៏រីផ្លិចទៅឱបចង្កេះមួយក្ដាប់ ។
« អូនមិនកើតអីទេ » ពេល Jungkook មកភ្លាមៗ. បែបនេះ នាយតូចដែលកំពុងតែចុកចង្កេះ ចុកត្រគាកស្រាប់ផង ក៏ស្រាប់តែធ្វើខ្លួនមិនត្រូវមួយរំពេច ។
« បើមិនកើតអី ម៉េចក៏ស្រែក? ឯងដើររួចទេ? ចាំយើងបីទៅបន្ទប់ទឹក »
« កុំអី អូនអាចដើរបាន (ព្រូស!) » Tae រហ័សប្រកែកឱ្យដៃ 1 គូដែលរកត្រកងបីខ្លួន ប្រែជាបង្អាក់ បន្ទាប់មកគេងើបប្រុងនឹងដើរ តែក៏ស្រាប់តែដួលព្រូស បញ្ជាក់ពីទឹកមុខថា កាន់តែឈឺចង្កេះរាប់រយដង ។
« ឈឺហើយនៅថាមិនអីទៀត ចាំយើងនាំទៅបន្ទប់ទឹក » ឃើញប្រពន្ធឈឺ ដួលនៅនឹងមុខបែបនេះ ក្នុងនាមគេជាប្ដី រឹតតែសង្វាតជាងនរណាទាំងអស់ ។
« ចាំយើងងូតឱ្យបានទេ? » ដោយបារម្ភពីនាយតូចពេក សូម្បីតែដាក់គេឱ្យអង្គុយក្នុង Bathtub ហើយក៏ដោយ ក៏នាយនៅតែមិនទុក្ខចិត្ត ទុកឱ្យគេនៅម្នាក់ឯងដែរ ។
« មិនអីទេអូនអាចងូតខ្លួនឯងបាន បងឆាប់ចេញទៅខាងក្រៅ ផ្លាស់សម្លៀកបំពាក់ធ្វើការចុះ »