E P39 ខ្ញុំសំណាងមែនទេ ដែលត្រូវលោករំលោ*..??

1.1K 115 10
                                    

.....

« Jung ហៅ Tae ឲ្យមកញុំាបាយជុំគ្នាមក » អ្នកស្រីចនបង្គាប់កូនប្រុសស្របពេលដែលនាងស្រវ៉េស្រវ៉ាយកកម្លោះតូចមកពរក្នុងរវង្វង់ដៃជាមុនសិន រួចទើបប្រាប់ឲ្យអ៊ំណាមទៅហៅស្វាមីម្ដង ។

គាត់ទម្លាប់មើលថែកម្លោះតូច Taewoon យូរមកហើយ អ៊ីចឹងហើយរឿងអាហាររូបត្ថម្ភរបស់គេ នាងក៏ជារៀបចំដែរ។

@ ក្រាក

« ដល់ម៉ោងញុំាបាយហើយ » អ្នកបង្កហេតុឲ្យឈ្លោះគ្នា តែមិនគិតនិយាយជាមួយគេឲ្យស្រួលបួលទេ បែរជានិយាយបបួលគេកំបុតៗ. ដាច់ថ្លែងដាច់កន្ទុយ កាន់តែធ្វើឲ្យនាយតូចដែលអង្គុយនៅចុងគ្រែខ្សោះអារម្មណ៍តាមហ្នឹង ។

« ខ្ញុំមិនញុំាទេ លោកឆាប់ទៅវិញទៅ ខ្ញុំចង់គេង » Tae មិនមើលសូម្បីតែមុខរបស់ជុងហ្គុក ទំរេតខ្លួនបែរខ្នងដាក់នាយទាញភួយមកដណ្ដប់ទាំងទឹកមុខរាបស្មើដូចថ្នល់កៅស៊ូ ។

« មិនបានទេ!! យើងមិនឲ្យគេង!! ឆាប់ចុះទៅញុំបាយភ្លាម!! » Jungkook មិនសុខចិត្តនិងចរិកឃ្មឺតៗ. របស់ Tae នោះទេ ទើបដើរទៅកញ្ឆក់ក. ដៃតូចៗ. យ៉ាងណែនៗ. ។

«នែ៎!!លែងដៃខ្ញុំទៅ!! ខ្ញុំឈឺ!! »

« ចេះឈឺដែរហ្ហេស៎?? បើមិនចង់ឈឺសាច់ទេ ឆាប់ចុះទៅខាងក្រោមតាមបញ្ជាយើងភ្លាម!! »

« អត់! ខ្ញុំមិនធ្វើតាម!! ខ្ញុំជាមនុស្សមិនមែនជាសត្វឆ្កែឆ្មាស្ដាប់បង្គាប់ម្ចាស់ទេ តែខ្ញុំមិនចង់ញុំា លោកឯងគ្មានសិទ្ធិបង្ខំខ្ញុំទេ!! មើស៍ លែងដៃ!! » Tae កញ្ឆក់ដៃខ្លួនឯងខ្លាំងៗ. ចេញពីការចាប់បង្ខាំងរបស់ Jungkook ។

«ចុះយើងមានបានថាឯងជាសត្វឆ្កែឆ្មាឯណា៎ យើងគ្រាន់តែមកហៅឯងតាមបញ្ជាម៉ាក់ប៉ុណ្ណោះ»

«អ៊ីចឹងប្រាប់អ្នកម៉ាក់ទៅថាខ្ញុំមិនញុំាទេ» Tae និយាយហើយក៏ប្រាស់ខ្លួនគេងយ៉ាហកំរោល។

«ក៏បាន!! ជារឿងរបស់ឯងយើងមិនខ្វល់ទេ!!»

@តុអាហារ

« Jung ឯណា៎ Tae?? » អ្នកស្រីចនសួរនាំជុងហ្គុកទាំងក្រឡេករកមើលវត្តមានកូនប្រសារតូចច្រឡឹងរបស់ខ្លួន។

« គេមិនមកទេ »

« នេះឈ្លោះគ្នាដល់ថ្នាក់មិនចុះមកញុំាបាយផងឬ?? »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now