♡︎ EP23 បើហ៊ានតែរំលោភខ្ញុំ ខ្ញុំនឹងប្ដឹងលោកឯងចូលគុក!! ♡︎

1.8K 129 10
                                    

« ក្រាក* អ្នកប្រុសថេយ៍ទោះខឹងយ៉ាងណា៎ កុំភ្លេចញុំាអាហារផង » អ៊ុំណាមសន្សឹមថាសអាហារលើតុបន្តិច រួចទើបបែរមមប្រាប់នាយតូចដែលកំពុងតែអង្គុយដោយទឹកមុខមិនពេញចិត្ត ហើទើបដើរចេញពីបន្ទប់របស់គេវិញ ។ ទោះគេនៅខឹងនិងជុងហ្គុកដែលជាកូនប្រុសចៅហ្វាយរបស់ខ្លួនយ៉ាងណា៎ក៏ដោយ មិនគួរធ្វើបាបខ្លួនឯងដោយមិនញុំាអីបែបនេះដែរ ហើយឮថាមានកូនក្នុងផ្ទៃថែមទៀត រឹតតែបារម្ភ ។ អ្នកមានពោះមានពង្សបែបនេះ បើខឹងគឺខឹងអារម្មណ៍ បើល្អក៏ល្អទៅទាំង 10 និយាយទៅចិត្តប្រួលប្រែកំណត់មិនបានទេ ។

« គ្រូកៗ. * Strawberry Cake!! » សម្លេងរំខានក៏បន្លឺឡើង ថេយ៍លាដៃទៅអង្អែលពោះទាំងទឹកមុខបញ្ជាក់ថាឃ្លាន រួចទើបងើយទៅមើលចានអាហារពីចម្ងាយ អង្គុយគិតបានបន្តិច ក៏ដាច់ចិត្តដើរទៅរក ។ គេពិតជាមិនដាច់ចិត្តទុកអោយក្រពះឃ្លាននោះទេ ទ្រាំអ្វីទ្រាំបាន ប៉ុន្តែបើទ្រាំឃ្លានគឺថាទៅមិនរួចទេ ។ ដៃស្រឡូនកាន់ចានដែលមាន Cake នោះឧទានទាំងត្រេកអរ រួចទើបទាញសមលើនោះមកចាក់ចំណិតតូចមកដាក់ចូលទៅក្នុងមាត់ រួចទើបបង្វែរខ្លួនទៅអង្គុយលើពូកវិញ អង្គុយញុំា Cake នោះញញឹមផងរហូតដល់អស់ ។

« គ្រូកៗ. * » ថេយ៍ក៏សម្រេចចិត្តបោះជំហានចេញទៅខាងក្រៅ ដើរទៅរកផ្ទះបាយនៅជាន់ក្រោមលបៗ. ដូចជាចោរក៏ដោយសារតែ Cake នោះ គេមិនទាន់ញុំាវាអស់ចិត្តទេ ទើបចង់មករកក្នុងទូទឹកកកនៅផ្ទះបាយក្រែងលោរមាន ។

« កំពុងធ្វើស្អី?? » ជុងហ្គុកដើរចេញពីបន្ទប់របស់នាយចុះមកជាន់ខាងក្រោម ឃើញនាយតូចកំពុងតែអោនខ្នងទៅរកទូទឹកកក ពេលដើរមកដល់ក៏ចោទសួរ ។

« ខ្ញុំធ្វើស្អីជារឿងរបស់ខ្ញុំ មិនមែនរឿងរបស់លោកឯងដែលត្រូវចេះដឹង » នាយតូចបញ្ឈរខ្នងមកវិញ បែរមកថាអោយជុងហ្គុក ។ គេធ្វើអីជារឿងរបស់គេ មិនបានយកនាយមកពាក់ព័ន្ធឯណា៎ ។

« លួចញុំា Cake របស់កូនយើង ជាចោរច្បាស់ណាស់!! »

« អញ្ចឹងហៅកូនលោកឯងមកញុំាអោយអស់ទៅ!! » និយាយរួច ទុកសមលើតុបន្តិច ហើយក៏ដើរហួសជុងហ្គុក ។ ឆឹស!! មនុស្សស្អីចិត្តកំណាញ់យ៉ាងនេះ ទុកអោយកូនក៏អោយកូនទៅ ចាំបាច់ថាគេជាចោរធ្វើអី!!! ហើយបើគេជាចោរ ខំត្រដរយកចោរមកនៅក្នុងផ្ទះធ្វើអី??! ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now