EP103

503 70 2
                                    

« ក្រោកហើយហ៎? នេះបបរឆាប់ញុំាទៅទាន់ក្ដៅតិចៗ. » Jungkook ចូលមកក្នុងបន្ទប់ជាមួយនឹងកូនតុនឹងដៃយ៉ាងចម្លែក ព្រោះពីមុនមកគេកម្រមានចិត្តល្អលើនាយតូចណាស់ ទាល់តែអ្នកស្រី Jeon ប្រើ រអ៊ូដូចឃ្មុំ ទើបនាយដាច់ចិត្តធ្វើទាំងបង្ខំ តែលើកនេះ គេធ្វើដោយស័គ្រចិត្ត ។

« អូនអរគុណហើយ »

« យើងរៀបចំខោអាវ 1 ឈុតរបស់ឯងក្នុងទូរួចរាល់ហើយ ញុំារួចងូតទឹករៀបចំhស្លៀកពាក់ យើងនាំឯងទៅលេងសមុទ្រ »

« សមុទ្រ?សមុទ្រឬលោកប្ដី?អូនសប្បាយចិត្តដល់ហើយនៀក៎ » Tae ផ្ទួនសំណួរជាមួយនឹងការភ្ញាក់ផ្អើល លាយឡំនឹងការរំភើបជាទីបំផុត ដែលធ្វើឱ្យគេចេញចរិកក្មេងគួរឱ្យស្រឡាញ់ឡើងមក ទាំងដែលតាមពិតខ្លួនឯងមានប្ដីរួចហើយ ។

« ហ៊ឹម »

« ទៅយូរដែរទេលោកប្ដី? »

« ៥ថ្ងៃ »

« ហួច យូរម៉េស? អរគុណលោកប្ដីដែលយល់ចិត្តអូន ហិៗ. » នាយតូចសើចកាច់ក. គួរឱ្យក្នាញ់យកតែមែនទែន ។

« អ៊ីចឹងឆាប់ញុំាទៅ យើងចុះទៅក្រោមរៀបរបស់របរសិន »

« បាទ » ស្របពេលដែលនាយតូចចាប់ផ្ដើមស្រុះស្រូបអាហារពេលព្រឹក នាយក៏បង្វែរខ្លួនបោះជំហានទៅរកច្រកទ្វារបន្ទប់ដើម្បីបើកចេញ តែក៏មិនភ្លេចងាកមកមើលនាយតូចដោយស្នាមញញឹមមនុស្សក្រឺតក្នាញ់ ស្រឡាញ់ពេញបេះដូងដែរ បើនាយដឹងថា Tae ចង់ទៅលេងសមុទ្រ គេមិនបង្អង់ពេលនាំនាយតូចទៅកន្លែងនោះឡើយ ។

« ថ្ងៃនេះឈប់សម្រាកតើ ម៉េចក៏ស្លៀកពាក់មិនចំនៅផ្ទះចឹង?យ៉ាងម៉េចនៅសល់ការងារនៅក្រុមហ៊ុនត្រូវបង្ហើយហ៎? » ត្បិតតែ Jungkook មិនបានគ្រងអាវគ្រ័រហ្សេរ តែចាប់តាំងពីយប់មិញ និយាយគ្នាស្ដាប់មិនបានរួចមក នាងហាក់ដូចជាមិនពេញចិត្តឫកពាក្រអឺតក្រទមរបស់ Jungkook ចំពោះ Taehyung សោះ មើលចុះ មុខហ្នឹង រាងហ្នឹង ប្រហែលទៅធ្វើការទាំងព្រលឹម ចោលកូនប្រសាររបស់នាងឱ្យនៅឯកកាម្នាក់ឯងហើយ ។

« ខ្ញុំមិនយល់ពីម៉ាក់ទេ តើម៉ាក់ចង់បានន័យថាម៉េច? » ដោយឃើញឫកពាអ្នកម៉ាក់ ដូចជាមិនពេញចិត្ត Jungkook ក៏សួរទាំងមិនយល់ ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now