_កោះ Jeju
អង្គុយក្នុងយន្តហោះមិនដល់ 1 ម៉ោងផង ពួកគេក៏បានមកដល់ទិសដៅ ។
« សមុទ្រ?! អ្ហាយ! ហិៗ. » នាយតូចឧទានមក ទាំងរំភើបរីករាយរួច ក៏ស្ទុះវឹងរត់ឆ្លងឆ្នេរខ្សាច់ ចូលក្នុងទឹកសមុទ្រជាមួយនឹងសំណើចដ៏កក្លេកកក្លាក់ដូចកូនក្មេង បន្សល់ឱ្យ Jungkook ឈរមើលដោយទប់ស្នាមញញឹមមិនបាន ។
គេមិនហ៊ានរំខានក្ដីសុខនាយតូចទេ អ៊ីចឹងហើយក៏តោងវ៉ាលីទាំងប៉ុន្មានចូលមកក្នុងផ្ទះលំហែ ។
« ហិៗ. Jungkook មកលេងទឹកជាមួយអូនមក » បន្ទាប់ពីអូសវ៉ាលីចូលបន្ទប់គេងរួចរាល់ Jungkook ក៏រហ័សចេញមករកនាយតូច ទើបធ្វើឱ្យគេបបួលនាយ ទាំងសើចកក្អឹក ។
« ឆាប់ឡើងលើគោកវិញមក ញុំាអីសិន ចាំលេងទៀត » គេខ្លាចនាយតូច គ្មានកម្លាំង ទើបហៅ តែនាយតូចឯណេះ បែរជាមានទឹកមុខស្រស់ស្រាយទៅវិញ ។
« លេងសិនទៅ សប្បាយណាស់ (ព្រូង!) » គេនិយាយទាំងក្ដីរំភើបបណ្ដើរ ដែលធ្វើឱ្យគេភ្លាត់ជើង មិនអាចទប់ជំហរបាន ដួលចូលទៅក្នុងទឹកឮសូរយ៉ាងសន្ធឹក ខណៈពេលដែលប្ដីឯណេះ រហ័សស្ទុះវឹង។
« ម៉េចក៏ទៅជាបែបនេះ?យ៉ាងម៉េចហើយ? ទទឹកជោគអស់ហើយ ចាំយើងដោះអាវក្រៅឱ្យពាក់ »
« កុំអី Jungkook បើលេងទឹក មិនទទឹក ខ្លួនម៉េចនឹងកើតនោះ »
« តែយើងប្រាប់ថាម៉េច? ទៅញុំាអីសិន ទើបឱ្យមកលេង » គេបារម្ភពីនាយតូច ខ្លាចគេឃ្លាន ខ្លាចគេគ្មានកម្លាំងអ្វីបែបហ្នឹង ។
« តែអូនចង់លេងឥឡូវនេះ អូនមិនឃ្លានទេ »
« បើមិនឃ្លាន ទៅសម្រាកយកកម្លាំងសិន ចាំលេង » ទើបតែមកដល់មិនទាន់បានប៉ុន្មានម៉ោងផង រកតែលេង ។
« អូនមានអស់កម្លាំងណា មើលតែស្នាមញញឹមអូនក៏ដឹងថាអូនមានកម្លំណងដែរ ហិៗ. » នាយតូចសើចកក្អឹកបញ្ជាក់ Jungkook ។
« យើងត្រូវតៀបចំអីវ៉ាន់ក្នុងបន្ទប់ យើងមិនឱ្យឯងលេងទីនេះម្នាក់ឯងទេ ប្រយ័ត្នគ្រោះថ្នាក់ មកតាមយើងមក »
« អត់ទេ អូនមិនទៅទេ អូនអាចមើលថែខ្លួនឯងបាន Jungkook ទីនេះសប្បាយណាស់ ហិៗ. »