EP65: បើខ្ញុំបានទៅនៅបារាំង តែ Seoul នេះក៏ខ្ញុំមិនមកជាន់ដែរ

834 95 1
                                    

« តាមពិតបញ្ឈប់យើងព្រោះចង់បានដំណែងជាលេខាសោះហ្ន ម៉េច?? ខ្លាចយើងនិងគេមានពេលវេលានៅជាមួយគ្នាច្រើនមែន?? » ដោយសារតែចង់មកលេងមិត្តនៅឯហាង Tae ក៏ជ្រួសផ្លូវគ្នាជាមួយនឹង Lee-raa ដែលជាហេតុ ធ្វើឲ្យការឈ្លោះប្រកែកចាប់ផ្ដើមកើតឡើង ។

« ក្រែងត្រូវគេដេញចេញហើយតើ ចង់ទៅណា៎ក៏ទៅៗ. ម៉េចក៏នៅតោងមិនលេងដូចឈ្លើងចឹង?? » នាយតូចធ្វើទឹកមុខធុញទ្រាន់រួច ក៏ថាឲ្យស្រីល្អចំៗ. យ៉ាងចាក់ដោត ខឹងឆួលឆេះជាងស្អីទៀត ។

« Tae ម៉េចក៏ឯងឈរទីនេះជាមួយនាងចឹង?? » ភ្លាមៗ. នោះ Weol-hee ក៏ចូលមកដល់ រកតែស្រីក្រមុំលូកមាត់តបត. នាយតូចមិនបាន ។

« ឈ្លើងនៅម្ដុំៗ. នេះ វាពូកែតៀមណាស់ Weol-hee គួរឲ្យខ្លាចណាស់ ពួកយើងកុំនៅទីនេះយូរអី ប្រយ័ត្នវាបឺតជញ្ជក់អស់ឈាម » យល់អត្ថន័យមិត្តចង់សំដៅលើអ្វីបែបនេះ Weol-hee ក៏មិនមាត់ បណ្ដោយតាមនាយតូច ដោយដើរទៅជាមួយគេ ទុកឲ្យស្រីល្អឈរខឹងក្ដាប់ដៃឡើងចង់បែកសាច់ ។

« គ្រាន់បើសិនចុះ! » នាងសម្លឹងមើលពួកគេដោយគំនុំ រហូតដល់ពួកគេចូលដល់ក្នុងហាង តែនាងមិនដឹងថានោះជាហាងគ្រួសារ Weol-hee ទេ គិតថាគេចូលមកណាត់គ្នាញុំាអីប៉ុណ្ណោះ ។

« ម៉ោងការងារ បែរជាមិននៅ Office គេគិតអីរាល់ថ្ងៃហ្នឹង?? » ក្រឡេកមកមើលចៅហ្វាយរូបសង្ហាឯណេះវិញ កំពុងតែឈរទើសនាយតូច នៅខាងមុខ Office របស់គេតែម្ដង មកធ្វើការឬក៏មកដើរលេង?? ហើយចង់បញ្ជាក់ថា មុននឹងគេឈរទើសនាយតូចហ្នឹង គេដើររកនាយតូចពេញបន្ទប់ទឹករួចរាល់ហើយ ។

« ព្រឹកមិញប៉ាម៉ាក់ក្មេកឯង មកញុំាអីទីនេះតើ ពួកគាត់ថាចូលចិត្តញុំាអាហារកូរ៉េណាស់ »

« ចឹងហ្ហេស ចុះកូនយើង?? »

« ពួកគាត់មកតែពីរនាក់ទេ »

« ថេវ៉ុនមិនចេះយំផ្ដេសផ្ដាសទេ អ្នកណា៎មើលថែក៏បាន គាត់មកញុំាតែពីរនាក់បែបនេះ ដូច Date គ្នាចឹង » នាយតូចក៏ឆ្លងបង្អាប់តាម Weol-hee បង្អាប់ទាំងមិនដឹងខ្លួន បង្អាប់មិនលើកលែងប៉ាម៉ាក់ក្មេក ។

« លោក?? » ដោយតែមិនអស់ចិត្ត នឹងការបាត់ខ្លួនដូចអំពិលអំពែករបស់នាយតូច នាយក៏ចុះមកដើររក ចៃដន្យអីក៏ត្របាញ់ខ្សែភ្នែកពីចម្ងាយឃើញអង្គុយក្នុងហាងជាមួយកូនស្រីម្ចាស់ហាងធ្វើមិនដឹង ទើបនាយមិនចាំយូរបោះជំហានយ៉ាងលះៗ. ដើម្បីមករករឿង ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now