« Lim Leeraa?? » Jungkook ឧទានឈ្មោះស្រីល្អទាំងក្របួចចិញ្ចើម ។
« ឃើញទេ ច្បាស់ណាស់ ស្គាល់ទាំងឈ្មោះត្រកូលគ្រួសារគេទៀត »
« ឯងជាអ្នកបង្ខំឲ្យយើងនិយាយទេ ហើយកុំចាត់ទុកនាងជាស្រីរបស់យើង ព្រោះយើងគ្មាននរណា៎ទាំងអស់ »
« មិនគួរឲ្យជឿ » នាយតូចពេបមាត់ រួចទើបនិយាយ ។
« ឯងម៉េចនឹងជឿ ព្រោះមិញហ្នឹងយើងនិយាយខុសទេ យើងគ្មានស្រីណា៎ទាំងអស់ តែយើងមានឯង »
« ឡប់សតិ!! » Tae ប្រញាប់លូកមាត់ថាឲ្យ Jungkook ព្រោះស្ដាប់ទៅរាងញញើតញញើមហើយអាឡាក់ស៊ីណាស់ ។
« នេះរបស់លោក » ដោយមិនចង់អៀនផង ខ្មាស់ផង Tae ក៏ទាញយកប្រអប់មួយហ៊ុចទៅឲ្យនាយ ។
« ស្អីគេទៀតហើយ?? » នាយកាន់វាទាំងចងចិញ្ចើម ។
« ខោក្នុង »
« ហ្ហាស?? ខោក្នុង?? » Tae ឆ្លើយមកយ៉ាងផុយ តែ Jungkook បែរជាភ្ញាក់ផ្អើលទៅវិញ ។
« អឺ ខ្ញុំមិនដឹងថាស្លៀកទំហំណា៎ទេ ទើបទិញមកគ្រប់ទំហំតែម្ដង » និយាយរួច Tae ក៏ដកប្រអប់ខោក្នុង(លីអូ🌚)ជាច្រើន មិនដឹងជាម៉ូដស្អីខ្លះទេដាក់លើតុ ឲ្យ Jungkook មានអារម្មណ៍ថាស្លន់មួយរំពេច អត់អីទិញមែន បានជាមកទិញលីអូឲ្យនៀក៎ ហើយលីអូច្រើនម្លឹងៗ. ស្លៀកអាមួយណា៎ទុកអាមួយណា៎ទៅ?? ។
« យើងមិនមែនអត់ខោក្នុងស្លៀកឯណា៎ កុំសម្បូរលុយពេក យកទៅដូរយកលុយមកវិញភ្លាមទៅ »
« ទិញហើយយកទៅដូរយ៉ាងម៉េច?? វាមិនខុសពីញុំអាហារចូលពោះហើយក្អួតចូលចានឲ្យអ្នកលក់វិញទេ ហើយខ្ញុំក៏មិនសម្បូរលុយដូចគ្នា ខោក្នុង 30 ប្រអប់ហ្នឹង ខ្ញុំគិតឲ្យលុយមិនឲ្យខាតមិនឲ្យចំណេញទេគឺ 255,250won(200$) »
« ហ្ហាស?? 30ប្រអប់ 255,250won?? ដាំពេជ្រមែនបានថ្លៃម៉េស?? »
« ដាំពេជ្រស្អី ធម្មតាៗ. តើ គ្រាន់តែវាគុណភាពល្អ ហើយលោកកុំមកត្អូញថាថ្លៃ ថ្ងៃម្សិលមិញនៅមិនទាន់ឲ្យ ថ្ងៃនេះក៏មិនទាន់ឲ្យ 128,024wonបូកនឹង255,250won ទាំងអស់ស្មើនឹង 383.274won លោកត្រូវសងខ្ញុំក្នុងខែនេះដាច់ខាត បើមិនចឹង ខ្ញុំឡើងការប្រាក់ »