♡ EP88: ចេះហួងហែង Tae ហើយមែនទេ?? ♡

626 62 0
                                    

ពេលវេលាក៏ដើរទៅមុខជារឿយៗ. ផ្ទៃមេឃក៏ចាប់ផ្ដើមស្រអាប់ពន្លឺម្ដងបន្តិចៗ. ដោយសារតែព្រះអាទិត្យបានលិចយកពន្លឺតាមទៅ ។

<< តុកៗ. តុក >>


Jungkook ក៏ដើរទៅបើកទ្វារឲ្យអ្នកស្រី Jeon ។

« Tae កំពុងតែធ្វើអី?? »

« គេគេងហើយម៉ាក់ ម៉ាក់មានការអីជាមួយគេមែនទេ?? »

« ប្រាប់ Jung ក៏ដូចជាប្រាប់ Tae ដែរ ថ្ងៃស្អែកសិស្សច្បង Kim Cha-Eun របស់ Tae មកផ្ទះពួកយើង »

« ហ្ហាស?? វាមកផ្ទះយើងហ្ហេសម៉ាក់?? ហេតុអីម៉ាក់មិនប្រាប់ខ្ញុំតាំងពីថ្ងៃ?? » គ្រាន់តែដឹងថាស្អែកកម្លោះ Kim មកផ្ទះបែបនេះ Jungkook ក៏ចោទសួរទាំងកម្រោលយកតែម្ដង ។

« គឺម៉ាក់ភ្លេចហ្នឹងណា »

« វាមកបានយ៉ាងម៉េចម៉ាក់?? »

« ម៉ាក់បានយកលេខទូរស័ព្ទក្មួយ Kim ពី Weol-hee » គ្រាន់តែដឹងថាមេក្លោងជាអ្នកណាភ្លាម Jungkook ចង់តែសង្រ្កឺតធ្មេញកិកៗ. ដូចសត្វកកេរទេ និយាយមែន ។ Jang Weol-hee នោះ ពិតជាឆ្អឹងទទឹងក. ខ្លាំងណាស់ ស្មានតែគេមិនដឹងមែនទេ ថានាងចង់លើក Taehyung ទៅអាម្សៀរម្នាក់ហ្នឹងនោះ!! ។

« ម៉ាក់មិនគួរហៅវាមកទេ »

« ក្មួយ Kim?? Jung ម៉េចក៏ហៅក្មួយ Kim ដាច់សាច់បែបហ្នឹង?? មិនល្អទេណាកូន » ចេះធ្វើខ្លួនមើលតែក្មេងវិទ្យាល័យជើងកាងទៅរួច នេះឬ CEO ហរិញ្ញវត្ថុប្រចាំប្រទេសកូរ៉េ ឡើងឈ្លើយដូចមិនដែលបានចូលសាលារៀនយ៉ាងអ៊ីចឹង ។

« ម៉ាក់ចង់ឲ្យខ្ញុំល្អជាមួយវាស្អីទៀត ចាំឲ្យវាយក Jeon Taehyung ពីខ្ញុំមែនទេ?? »

« ហ្ហ ចេះហួងហែង Tae ហើយមែនទេ?? »

« គ្មានទេ ខ្ញុំមិនបានហួងហែង គ្រាន់តែខ្ញុំមិនចង់ធ្វើជាមនុស្សល្ងង់ប៉ុណ្ណោះ » Jungkook ក៏រហ័សរៀបឫកពាឲ្យមាំទាំវិញ ។ មិញនេះភ្លេចខ្លួន តែឥឡូវលែងបណ្ដោយខ្លួនឲ្យភ្លេចអ៊ីចឹងទៀតហើយ ។

« កូនគ្រាន់តែរៀនធ្លាក់សឹងតែរាល់ខែ មិនមែនជាមនុស្សល្ងង់ទេណា » នាងជាម្ដាយ នាងស្គាល់អត្តចរិកកូនប្រុសរបស់នាងច្បាស់ ទើបធ្វើជាចាក់បណ្ដោយជាមួយនឹងឫកពាចង់អស់សំណើច ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now