« ធ្វើអី?? » សុខៗ. ជុងហ្គុកក៏ចេញពីក្នុងឡានមក មិនដឹងថាគេចង់ធ្វើអីនោះទេ មិនមែនលីគេចូលទៅក្នុងឡានទៀតទេឬ??
« ចង់ដើរក៏ដើរទៅ យើងយកអាហាររបស់កូនយើងទុកក្នុងឡាន » ជុងហ្គុកទាញថង់អាហារពីដៃនាយតូចយកមកកាន់នឹងដៃ រួចទើបប្រាប់មូលហេតុដែលខ្លួនចេញពីឡានមក គេមកដើម្បីតែអាហាររបស់កូនប៉ុណ្ណោះ ហើយក៏បោះជំហានដើរចូលទៅអង្គុយក្នុងឡាមវិញដោយមាននាយតូចឈរហួសចិត្តជាខ្លាំង ។
៚ ............ ៚
បន្ទាប់ពីការចាកចេញរបស់ឆាអុននិងឆេរីម គិតមកដល់ពេលនេះនាយតូចគឺ 5 ខែហើយពោះកាន់តែ អាល្អិតនោះក៏ចេះធាក់ទៀត រីឯជុងហ្គុកក៏នៅតែខ្វល់ពីអាល្អិតនោះដដែល ។
« ជុៗ. ឈប់ធាក់ទៅអាល្អិត » នាយតូចលើកដៃអង្អែលពោះប៉ោងៗ.ដូចជាប៉េតប៉ោងថើរៗ. និយាយប្រាប់អាល្អិតនោះកុំឲ្យរពិសពេក ។
« កូនប៉ានៀក៎ពូកែមែន ធាក់ឲ្យខ្លាំងៗ. ទៅកូន » ជុងហ្គុកនិយាយចប់ ថេយ៍ក៏ងាកទៅជ្រួញចិញ្ចើមដាក់ ។
« នែ លោក!! ខ្ញុំជាមនុស្សមិនមែនជាបាវសាក់ឲ្យអាល្អិតនេះធាក់ទេ » ប្រកែកតែពាក្យសម្ដីគ្នាទេ ឡើងអុំណាមដែលបានឮខ្លះៗ. ចង់ឈឺក្បាលទៅហើយ ។
« កូនយើងពូកែធាក់អញ្ចឹង បានន័យថាកូនយើងមានកាយសប្បទារឹងមាំស្វាហាប់ មិនមែនសឺកៗ. មឺកៗ. ឡប់ៗ. ដូចជាឯងទេ » ជុងហ្គុកនិយាយដៀមដាមនាយតូចជាខ្លាំង ធ្វើឲ្យគេមិនពេញចិត្តភ្លាម ។
« ឌឹប!! » មួយជង្គង់ចំណុចសំខាន់ សែនចុកឆ្អល់ ជុងហ្គុកបើកភ្នែកធំៗ. ឡើងមក ។
« ថ្ងៃក្រោយអោយរាង កូនលោកឯងចង់ធាត់លោកឯងទេ មិនមែនខ្ញុំចង់ឡើយ »
[ S K I P ]
នាយតូចទៅរៀនទាំងពោះបុិនកញ្ចើ ដោយសារតែអាល្អិតរាងចាស់ខែការក្អួតចង្អោរលែងមានហើយ ប្ដូរមកជាអារម្មណ៍ប្រែប្រួល ឆាប់ខឹង ឆាប់ឆេវឆាវវិញម្ដង ហើយការញុំានៅតែច្រើនដូចដើម ។
ថ្ងៃប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យក៏បន្លងផុតទៅ នៅសល់តែ 1 ខែប៉ុណ្ណោះ អាល្អិតម្នាក់នោះជិតចេញមកហើយ ។