« ឯងសប្បាយណាស់មែនទេកាលដែលដឹងថាយើងត្រូវជាប់គុក? ផែនដីនេះពិតជាចង្អៀតណាស់ឱ្យយើងជួបមនុស្សដែលយើងស្អប់ តែយើងរង់ចាំពេលនេះយូរមកហើយ »
« នាងចង់ធ្វើស្អី? នាងខុស នាងបំពុលយើង នាងត្រូវជាប់គុកចឹងហើយ មិនសមណាចេញមកវិញបែបនេះទេ »
« យើងដឹងថាឯងសប្បាយចិត្តពីតែយើងត្រូវប៉ូលិសចាប់ តែឯងកុំគិតឱ្យសោះថាយើងមិនអាចចេញមកវិញបាននោះ ព្រោះយើងមិនទាន់សងសឹកឯង យើងមិនអស់ចិត្តទេ!! » ប្អូនប៉ានាងជាតុលារការជាន់ខ្ពស់ តែទម្រាំនាងចេញពីការឃុំឃាំងប៉ាម៉ាក់របស់នាងលក់មុខមិនស្ទើរទេ នាងត្រូវប៉ាឃុំក្នុងបន្ទប់ តែក៏លួចរត់ចេញមក មកដល់ពេលនេះ 2ខែកន្លះហើយ នាងមិនឱ្យប៉ាម៉ាក់រកនាងឃើញឡើយ ហើយអ្វីដែលនាងធ្វើរាល់ថ្ងៃគឺដើរគេងជាមួយមនុស្សប្រុសរាល់យប់ មិនថាគេមានប្រពន្ធហើយ ក៏នាងនៅតែអាចបម្រើគេបានដែរ ឱ្យតែនាងមានលុយចាយ ។
« នាងនិយាយអី? ខ្ញុំស្ដាប់មិនយល់ទេ »
« ចង់គេចពីយើងទៅណា? »
« អូយ លែងខ្ញុំ នាងឆ្កួតទេហ្ហេស បានជាមកចាប់ដៃខ្ញុំបែបនេះ? នាងមិនខុសពីសត្វឆ្កែទេ ខាំមនុស្សមិនលែងសោះ »
« សម្ដីថ្លោសដល់ហើយ ហ៊ានដៀលយើង
ជាឆ្កែផងឬ? ទីនេះមានតែឯងនឹងយើងទេ កុំក្លាហានពេក លើកមុនទះយើងសម្បើមណាស់ លើកនេះគួរតែដល់វេនយើងម្ដងហើយ »« នាងឆ្កួតកុំមកធ្វើឆ្កួតដាក់យើងណា ប្រយ័ត្នយើងប្ដឹងប៉ូលិសឱ្យចាប់នាងឯងចូលគុកទៀត អូយ!! » នាយតូចក៏ស្រាប់តែដួល ក្រឡាច់ជើង ។
« រំអួយម្លេស? យើងមិនទាន់បានធ្វើអីផង កុំសម្ដែងធ្វើស្លូតឱ្យសោះ ធ្វើបែបនេះវាមិនសប្បាយលេងទេ ឆាប់ក្រោកឡើងមក Jeon Taehyung!! » នាងនិយាយដោយប្រើជើងឈូសនាយតូច ។
« អូយ នាងឆ្កួត យើងកំពុងតែមានកូន យើងមិនចង់ឈ្លោះជាមួយនាងទេ នាងមិនអាចមកធ្វើបាបមនុស្សទន់ខ្សោយដូចជាយើងទេណា ព្រោះវាអន់! »
« ខានជួបគ្នាប៉ុន្មានខែសោះឯងមានកូនហើយឬ? យ៉ាងម៉េចខ្លាចគរមានស្រីដល់ថ្នាក់អូសគេឡើងគ្រែមែនទេ? »