« ហ៊ឹម... » ដោយសារតែមិនមានចម្លើយហាមឃាត់ពីរាងក្រាស់ដែលជាប្ដីស្របច្បាប់ នាយតូចក៏ងើយមុខទៅថើបផ្អឹបបូរមាត់របស់នាយយ៉ាងក្លាហាន ។ គេកម្រើកចលនាយឺតៗ. ថ្នមៗ. ខណៈពេលដែល Jungkook នាយពិតជាខូចខ្លាំងណាស់ បែរជាមិនព្រមថើបតបតនាយតូចវិញឡើយ ។
« អរគុណហើយ វាពិតជាមានក្ដីសុខណាស់សម្រាប់ខ្ញុំ អូស!! » គេដកបបូរមាត់ មកវិញ និយាយប្រាប់អារម្មណ៍ដែលគេបានកំឡុងពេលថើបនាយអំបាញ់មិញទាំងសំឡេងទន់ភ្លន់គួរឪ្យស្រឡាញ់សាកសមក្នុងនាមជាភរិយាដ៏ថ្លៃថ្នូរមួយរូប រួចក៏ងើបចេញពីសាឡុងតែក៏ត្រូវ Jungkook ចាប់ដៃជាប់ឲ្យងាកមកវិញ ។
« ហ៊ឹម... » មិញ Tae បានថើបគេ តែលើកនេះគេសុំជាអ្នកថើប Tae វិញម្ដង ។ Jungkook កម្រើកបឺតជញ្ជក់បបូរមាត់នាយតូចដូចជាមនុស្សនឹកនាគ្នាតាំងពីណាមកយ៉ាងអ៊ីចឹង ស្របពេលដែលអ្នកម្ខាងក៏ចាប់ផ្ដើមបិទភ្នែក ទទួលយកការគ្រប់គ្រងមួយនេះ ។
« ក្រអូបណាស់!! » គេថើបនាយតូចរសុលៗ. រហូតដល់នាយតូចទម្រេតខ្លួនគេកើយសាឡុង ហើយក៏បន្តថើបកញ្ចឹងក. របស់នាយតូច មុននឹងសរសើរគេ ឲ្យគេញញឹមចេញមកយ៉ាងស្រស់ស្អាត ។
ពួកគេសម្លឹងមើលមុខគ្នាដោយភាពឈ្លក់វង្វេងក្នុងភ្លើងស្នេហាតាមរយៈកែវភ្នែកមុតថ្លាដូចកញ្ចក់ ហើយក៏បន្តថើបគ្នាជារឿយៗ. រហូតដល់៖
@ តុកៗ. តុក
« ខ្វះ 5 នាទីទៀត ដល់ម៉ោងប្រជុំហើយលោកអគ្គនាយក »
« ហ៊ឹម... ទៅពេលនេះទៅ » បញ្ចប់សម្ដី Jungkook ក៏បែរមកមើលនាយតូចហាក់ដូចជាមិនទាន់ដាច់អាល័យនឹងគេនៅឡើយ ក៏ប៉ុន្តែពេលបានឃើញស្នាមញញឹមគេលេចឡើងមកបែបនេះ នាយក៏ព្រមដើរចេញពី Office ឆ្ពោះទៅបន្ទប់ប្រជុំជាមួយលេខា Lee ។
[ S K I P ]
<< គ្រូកៗ. គ្រូក >> អង្គុយគ្មានអ្វីធ្វើបានមួយសន្ទុះ នាយតូចក៏ស្រាប់តែកូរពោះឃ្លានបាយមួយរំពេច ដែលធ្វើឲ្យគេកើតចេញជាទឹកមុខជូរហួញតែម្ដង ទើបសម្រេចចិត្តដើរចេញពី Office របស់នាយ ដើម្បីរកទឹកញុំាកំដរមាត់ក្រែងលោរបាត់នឹកពីសេចក្ដីឃ្លានខ្លះ ។