EP143: រវាងខ្ញុំនិងម្ហូប តើលោករើសយកមួយណា?

388 33 4
                                    

Condo ~ ~

« ហ៊ឹម... » សំឡេងគ្រហឹមគ្រហេមក្នុងបំពង់កយ៉ាងប្រហើរៗក៏បន្លឺឡើងពដោយសារតែនាយតូច ហាក់ដូចជាពេញចិត្តពេញថ្លើមនឹងលោកប្ដីរូបសង្ហានេះខ្លាំងណាស់ ខណៈពេលដែលដៃស្រឡូនទាំងគូលូកទៅឱបករបស់នាយ ខឹងហ៊ុចទ្រូងឱ្យគេ សឹងតែធ្វើឱ្យគេស្ទះដង្ហើមស្លាប់ម្ដងៗ ។

<< រីងៗ រីង >> កំពុងតែពេញផ្អែមល្ហែមជាមួយគ្នាទៅយ៉ាងរលូនដូចផ្លូវ Highway ផង ទូរស័ព្ទរបស់លោកប្ដីដែលសំងំក្នុងហោប៉ៅខោបែរជារោទិ៍ឡើង ឱ្យនាយបង្ខំចិត្តផ្ដាច់សង្វាក់មួយរំពេច ។

« នរណា Call មកហ្នឹង? » នាយតូចសួរទាំងចងចិញ្ចើមបែបលួចមិនពេញចិត្ត ប្ដីប្រពន្ធគេកំពុងតែស៊ុះៗជាមួយគ្នា បែរជា Call មកទទឹងទិសតំបន់ គួរឱ្យស្អប់ណាស់!! ។

« ម៉ាក់  Call មក បងទទួលសិន »

( ហាឡូ Jungkook ល្ងាចនេះទំនេរទេ? )

« បាទម៉ាក់ ទំនេរតើ »

( ហ៊ឹម នាំ Tae មកញុំាអីជុំគ្នាជាមួយបងប្រុសកូននៅ ភោជនីយដ្ឋាន Namsan )

« បងប្រុសមកកូរ៉េឬម៉ាក់? ម៉េចក៏គាត់មិនប្រាប់ខ្ញុំ? »

( មកបែបលឿនទើបមិនបានប្រាប់ ម៉ាក់ក៏ទើបតែដឹងមិញនេះដូចគ្នាដែរ ) នាងមានកូនប្រុសតែ 2 នាក់ទេ តែអាចរិកចូលចិត្តធ្វើអីលឿនៗនេះ ពិតជាដូចគ្នាណាស់ នាងតាមសឹងមិនទាន់ ។

« បាទម៉ាក់ ខ្ញុំនឹងនាំ Tae ទៅជាមួយ »

( ហ៊ឹម ចឹងប៉ុណ្ណឹងសិនហើយ នៅជាមួយ Tae មើលថែគ្នាផង ) នាងនិយាយចប់ ក៏ទាញទូរស័ព្ទចេញពីត្រចៀក ។

« លោកនាំខ្ញុំទៅណា? » តិចនាំទៅលក់ខ្លួន ធ្វើស្រីម៉ាស្សាទេដឹង? ។

« ល្ងាចបងនាំអូនទៅញុំាអីនៅភោជនីយដ្ឋាន Namsan »

« ភោជនីយដ្ឋាន Namsan នៅប៉ម Namsan ហ្នឹងមែនទេ? » ជាប៉មគូស្នេហ៍តើ ប្រុសម្នាក់នេះ រ៉ូមែនទិចគ្រាន់បើ មិនអន់ទេ ។

« បាទ »

« ចាត់ទុកថាលោក គិតគូគ្រាន់បើ ចាំខ្ញុំឱ្យរង្វាន់លោក 1 ចុះ »

« Tae ចង់បានន័យថាម៉េច? » រង្វាន់ស្អីគេ នាយមិនយល់សោះ ។

« កុំមកធ្វើមិនយល់ មនុស្សប្រុសដូចជាលោកដឹងច្បាស់ជាងខ្ញុំទៅទៀត ទូរស័ព្ទនេះកាន់ធ្វើអីទៀត ដាក់ចុះទៅ ទើសទែងណាស់!! » នាយតូចដកទូរស័ព្ទចេញពីដៃ Jungkook ហាក់ដូចជាមិនខ្វល់ខ្វាយពីវត្ថុអេឡិចត្រូនិកមួយគ្រឿងនេះសោះ ព្រោះតែថាគ្រឿងបែបហ្នឹង លុយគេទិញបានរាប់រយគ្រឿងឯណោះ ហើយទើបលូកដៃទៅស្រាក់ករបស់ Jungkook ប្រុងនឹងថើបគេម្ដងទៀត ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now