EP63: ស្ងប់ស្ងាត់ល្អ

813 115 7
                                    

« យើងដឹងថាវាច្បាស់ជាអ្នកផ្ដើមគំនិតឲ្យគេបញ្ឈប់យើងពីការងារ ចឹងហើយយើងគ្មានថ្ងៃឲ្យវានៅបានសុខទេ »

« អារឿងធ្វើបាបគេចឹង ទុក្ខចិត្តលើយើងចុះ ចាំយើងរកគំនិតឲ្យ »

« យ៉ាងម៉េចហើយ Jungkook?? អ៊ំ Nam ប្រាប់ថាយប់ម្សិលមិញកូនមកផ្ទះយប់ជ្រៅណាស់ ម៉េចៗ. ចាំប៉ាជួយការងារក៏បានដែរ » គាត់បាន Call សួរប្រធានផ្នែករួចរាល់ហើយ អ្នកដាក់ពាក្យខ្លះក៏ជាជនជាតិ អង់គ្លេស  ក៏ Jungkook នៅមិនឲ្យជាប់ដែរ ។

« មិនអីទេប៉ា ប៉ាធ្លាប់ហត់ដោយសារការងារហ្នឹងហើយ ខ្ញុំមិនចង់ឲ្យប៉ាចូលមកលូកដៃម្ដងទៀតទេ » Jungkook ដាក់អង្គុយនៅជិតនាយតូច ដោយនិយាយជាមួយលោកប៉ា គេមិនចង់ឲ្យលោកប៉ាហត់ ទុកឲ្យគេជាកូនហើយក៏ជាអ្នកស្នងដំណែងធ្វើវិញចុះ ។

« ចឹងបើមិនឲ្យប៉ាលូកដៃក្នុងរឿងការងារ ចាំប៉ាជួយរើសលេខាឲ្យ តែកូនចង់បានលេខាបែបណា៎?? » គាត់ចង់ដឹងថាកូនគាត់ ចង់បានលេខាដែលមានសមត្ថភាពអ្វីខ្លះ ។

« ឲ្យតែប៉ារើស ខ្ញុំជឿជាក់លើប៉ា » ប៉ាគេធ្វើការបែបហ្នឹងមុនគេ ចឹងហើយច្បាស់ជាអាចរើសលេខាដែលល្អសម្រាប់ក្រុមហ៊ុនបាន គេជឿថាចឹង ។

« ចឹងស្អែកចាំប៉ាបញ្ជូនគេទៅសម្ភាសន៍ » គាត់និយាយទាំងដៀងភ្នែកមើលមុខនាយតូច តែពួកគេទាំងពីរមិនបានចាប់អារម្មណ៍ឡើយ ។

« បាទប៉ា ខ្ញុំទៅផ្លាស់ខោអាវសិនហើយ »

[ ថ្ងៃថ្មី ]

« ថ្ងៃនេះលោកអគ្គនាយករវល់ធុរៈកិច្ចបន្តិច តែការសម្ភាសន៍នៅតែបន្តកើតឡើងដដែល » ប្រធានផ្នែក ប្រាប់ទៅអ្នកដែលមកដាក់ពាក្យទាំងអស់រួច ទើបដើរចូលមកក្នុងបន្ទប់ ដើម្បីចាប់ផ្ដើមធ្វើកិច្ចសម្ភាសន៍ ។

« សម្ភាសន៍រួចរាល់ហើយ ពួកយើងបំបែកគ្នាទៅ Office រៀងៗ. ខ្លួនចុះ »

« នៅមិនទាន់អស់ទេប្រធានផ្នែក មិញខ្ញុំទៅបន្ទប់ទឹកមួយភ្លែត មានអ៊ំសន្ដិសុខយក CV មួយចុងក្រោយឲ្យខ្ញុំ »

« ម៉េចក៏មិនប្រញាប់ប្រាប់ខ្ញុំ?? »

« សូមទោសផងប្រធានផ្នែក មកពីពួកយើងជាប់សម្ភាសន៍ »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now