EP125: ឈប់យំទៅចាំយើងជូតទឹកភ្នែកឱ្យ

498 63 11
                                    

« ខ្ញុំត្រូវការថង់ដាក់ខោអាវសើមរបស់ Jungkook »

« ចាសអ្នកប្រុស »

« លោកប្រុសនេះស្បែកជើង លោកប្រុស » ខណៈពេលដែល Jungkook កំពុងតែឈរមើលប្រពន្ធទាំងញញឹម ដោយមនុស្សដែលនៅក្បែរខ្លួននាយ សារភាពថាស្រឡាញ់គេជាច្រើនដង គេងជាមួយគេរាល់យប់ ខ្វល់ខ្វាយពីគេខ្លាំងណាស់ រហូតមិនបានដឹងថាបុគ្គលិកហៅខ្លួនឡើយ ។

« ពេញចិត្តដែរទេលោកប្រុស? »

« ចាំខ្ញុំយកឱ្យគេលរសិន »

« ចាសលោកប្រុស »

« Jungkook ស្បែកជើង? គួរឱ្យស្រឡាញ់ដល់ហើយ » គេយកស្បែកជើងនោះមកកាន់មើល ទាំងអារម្មណ៍រំភើប មើលតែឃើញពេជ្រមួយដុំធំយ៉ាងអ៊ីចឹង ។

« ឯងស្រឡាញ់ដែរទេ? » ប៉ាត់តាក្នុងហាងស្អាតៗ. ច្រើន បើនាយតូចមិនស្រឡាញ់មួយនេះ ចាំនាយយកអាម៉ូដផ្សេងៗ. ឱ្យមើល ចង់តម្លៃកប់ពពកយ៉ាងណាក៏នាយហ៊ានចំណាយដែរ ព្រោះបងមានកាតខ្មៅ ដើម្បីអូនរឿងប៉ុណ្ណឹងមិនជាបញ្ហាស្រាប់ហើយ ។

« ស្អាតតើ អូនស្រឡាញ់វា »

« យកមួយនេះចុះ » នាយងាកទៅប្រាប់បុគ្គលិកទាំងហ៊ុចកាតឱ្យនាង ។

« ចាស អរគុណហើយលោកប្រុស »

« Jung បងទិញវាឱ្យអូនហ៎? » នាយតូចសួរទាំងភ្ញាក់ផ្អើល តែមុខវិញឡើងគួរឱ្យក្នាញ់ ។

« ហ៊ឹម »

« តែប៉ាត់តារបស់អូនមានខូចឯណា »

« តែឯងស្រឡាញ់វា »

« ចឹងបើអូនស្រឡាញ់អី បងត្រូវតែទិញឱ្យអូនហ៎? »

« គ្រាន់តែនិយាយថាស្រឡាញ់មួយម៉ាត់ របស់ដែលឯងស្រឡាញ់យើងនឹងរកមកឱ្យឯងភ្លាម »

« មិនបាច់ដល់ថ្នាក់ហ្នឹងក៏បានដែរ បងនេះផ្អែមល្ហែមដល់ហើយ » នាយតូចនិយាយបង្អាប់ Jungkook ទាំងអៀនហើយភ្លេចខ្លួនផ្ដេកផ្ដួលលើទ្រូង របស់នាយ មើលទៅដូចជាគួរឱ្យក្នាញ់ដល់ហើយ ខណៈពេលដែល Jungkook ឯណេះបានគេបង្អាប់ចឹង ក៏ជោរតាមទៀត ស្រវ៉ាឱបចង្កេះនាយតូចទាំងញញឹម ធ្វើមើលតែពិភពលោកនេះមានតែគេនិង Tae ចឹង ទាំងដែលបុគ្គលិកក្នុងហាង មិនហ៊ានងាកមើលឡើយ ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now