ស្របពេលដែលគេកំពុងតែគេងទ្រម៉ក់ Jungkook ក៏ឆ្លៀតឱកាសឱនទៅថើបបបូរមាត់នាយតូចថ្នមៗ. ថើបបែបកម្រើកថ្នមៗ. ព្រោះខ្លាចម្ចាស់ខ្លួនភ្ញាក់ពីគេង ។
« ហ៊ឹម... » បន្តិចក្រោយមក Jungkook ក៏ក្រោកចេញពីពូកដើរចេញទៅខាងក្រៅ ព្រោះតែសំឡេងកណ្ដឹងរោទិ៍មុខផ្ទះ បានបន្លឺឡើង បញ្ជាក់ថាអាហារដែលនាយបានកម្មង់មកដល់ហើយ ហើយពេលនាយចេញទៅបាត់ ក៏ស្របពេលដែលនាយតូចភ្ញាក់ពីគេងដោយសំឡេងប្រហើរៗ. ក្នុងបំពង់ក. ។
( នេះគ្រាន់តែជាការយល់សប្តិទេ តែខ្ញុំពិតជារំភើបណាស់ ) Tae ក្រោកអង្គុយ ប្រើម្រាមដៃស្រួចដូចបន្លាក្រូចយ៉ាងស្រឡូន មកប៉ះនឹងបបូរមាត់ពណ៌ផ្កាឈូករបស់ខ្លួនទាំងញញឹម លួចនិយាយក្នុងចិត្តយ៉ាងមានក្ដីសុខ ។ គេគិតថាគេបានយល់សប្តិថើបគ្នាជាមួយ Jungkook ទោះបីវាត្រឹមតែជាការសុបន្តិ តែវាធ្វើឲ្យគេសប្បាយចិត្តណាស់ ហើយគេនឹងចាំវាជាប់ក្នុងចិត្ត ។
« ភ្ញាក់ហើយហ្ហេស?? ឆាប់ទៅលុបលាងមុខចេញសិនទៅ មុននឹងញុំាអាហារពេលព្រឹក » ក្ដីសុខដែលនាយតូចស្មានខុសដោយគិតថាវាជាយល់សប្តិត្រូវបានកាត់ផ្ដាច់ ពីវត្តមានចូលមកដល់របស់ Jungkook ។
« បាទ » Tae ក្រោកចេញពីគ្រែ ដើរចូលបន្ទប់ទឹកក្រោមក្រសែភ្នែករបស់ Jungkook បន្តិចទើបនាយដើរទៅរកតុអាហារដើម្បីអង្គុយចាំនាយតូចម្ដង ។
#តុអាហារ
« លោកហ្ហា ខ្ញុំមានរឿងមួយចង់ប្រាប់លោក » នៅតុអាហារតូចល្មម សាកសមនឹងគ្រួសារតូចមួយមានគ្នា 4 នាក់ ពួកគេទាំងពីរអង្គុយញុំាបបរតទល់មុខគ្នាបានបន្តិច នាយតូចដែលយករឿងអស់នោះមកគិតច្បាស់លាស់ក៏ហៅ Jungkook មុននឹងនេះបន្តិច គេកំពុងតែសម្រេចចិត្តថាគេគួរប្រាប់ឬមិនប្រាប់ តែក្នុងនាមជាភរិយាមិនត្រូវមានអាថ៌កំបាំងជាមួយស្វាមីឡើយ ។
« ប្រាប់មក » Jungkook ក៏ងក់ក្បាលដោយមិនចាំយូរ ។ គេគ្រាន់តែគិតថានាយតូចចង់រឿងបែបធម្មតាៗ. ប៉ុណ្ណោះ មិនបាននឹកស្មានថារឿងដែលនាយតូចចង់ប្រាប់គេនោះ នាយតូចព្យាយាមគិតចង់បែកក្អួតឡើយ ។
« ខ្ញុំ... ខ្ញុំយល់សប្តិឃើញពួកយើងថើបគ្នា »
« ខិៗ. ខិ » មួយរឿងនេះ បានធ្វើឲ្យ Jungkook ឈ្លក់បបរចង់ចេញតាមច្រមុះ ។