EP77: ថាម៉េច?? ឯងចូលចិត្ត Jeon Jungkook ??

813 93 14
                                    

« Jungkook នេះ អត់មានប្រាប់កូនទេអី Tae កូនគិតថា Jungkook ជាបងប្រុសកូនមែនទេ?? ម៉ាក់ប្រាប់ Tae ចុះ ម៉ាក់មានកូនប្រុសតែពីរនាក់ទេ Jeon Junghyun និង Jeon Jungkook ចំណែកឯ Tae ជាកូនប្រសាររបស់ម៉ាក់ យល់ទេ?? »

« កូនប្រសារ!! » នាយតូចបើកភ្នែកក្រឡោតៗ. ចង់ប៉ុនពងមាន់ មិននឹកស្មានថាខ្លួនជាកូនប្រសារគ្រួសារត្រកូលនេះសោះឡើយ ។

« Jungkook រួចចុះកូនរវល់ធ្វើអីម្ងៃៗ?? ម៉េចមិនប្រាប់ Tae ការពិតទៅ?? » រំពេចនោះ Jungkook ក៏ចុះមកដល់ ធ្វើឲ្យអ្នកស្រី Jeon ច្បិចសំណួរយកតែម្ដង នាងពិតជាហួសចិត្តនឹងគេណាស់ ចេះឲ្យ Tae ហៅបងប្រុសទៅកើត គ្នាកំពុងតែបាត់ការចងចាំ ចេះបណ្ដោយឲ្យទៅទាំងមិនដឹងអីទៅរួច ។

« ការពិតអីទៅម៉ាក់?? ហើយឯងម៉េចក៏ស្លៀកពាក់ឯកសណ្ឋានសាលាចឹង?? »

« ដឹងហើយនៅសួរត្បកទៀត Tae បាត់ការចងចាំ យល់ថាខ្លួនឯងជាសិស្សសាលា ហើយនៅមួយទៀត ម៉េចក៏ឲ្យ Tae ហៅបងប្រុសហ្ហាស Jungkook ?? »

« ខ្ញុំក៏ប្រុងនឹងប្រាប់គេដែរម៉ាក់ »

« កាលបានប្រាប់ចឹង?? ចេះឲ្យប្រពន្ធហៅបងប្រុសទៅកើត នោះមិនមែនជារឿងកំប្លែងទេ Jungkook » អ្នកស្រី Jeon ទូន្មានកូនប្រុសបង្កើតទាំងហួសចិត្ត មិនដឹងថាគិតស្អីរាល់ថ្ងៃ ប្រហែលជានៅមានគំនិតចង់ធ្វើបាបគ្នាទៀតហើយ បានជាមិនប្រាប់ការពិតបែបហ្នឹង ។

« បើម៉ាក់ប្រាប់រួចហើយហ្នឹង ចឹងខ្ញុំមានអីត្រូវប្រាប់ទៀតនោះ »

« ចឹងក៏បាន ទុកថាម៉ាក់ខ្ចិលមានរឿងវែងឆ្ងាយទៅចុះ Tae ហា៎ កូនឡើងទៅប្ដូរខោអាវវិញ ហើយមួយទៀត ត្រូវនៅបន្ទប់ជាមួយ Jungkook យល់ទេ?? » នាងដកដង្ហើមធំហួសចិត្តនឹងកូនប្រុសរបស់នាង តែនាងខ្ចិលរករឿងគេណាស់ ព្រោះកូនប្រសាររបស់នាងជាលេខ 1 របស់នាង ។

« បាទអ្នកម៉ាក់ »

« ហ្ហេ ឈប់សិន » ប្រអប់ដៃមាំទាំចាប់ក. ដៃតូចៗ. មួយរំពេច ។

« មាន-មានការអីមែនទេ?? » ដោយសារថ្មីៗ. ពេក មិនដឹងហៅនាយយ៉ាងម៉េចទើបសម លាយឡំនឹងការចាប់ដៃរបស់នាយបែបនេះ បេះដូងគេស្រាប់តែលោតខ្លាំងៗ. លើកនេះខុសពីលើកមុន គឺចង់ផ្ទុះចេញមកក្រៅតែម្ដង ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now