♡︎ EP30 ពរពោះគេខ្លួនឯងទៅ ♡︎

1.9K 132 9
                                    

« តិចៗ.. អ្ហាស៎ » ថេយ៍ហើបត្រគាក បង្ហើបបបូរមាត់ប្រាប់នាយប្រហើរៗ. បាតដៃទាំងគូខ្ញាំសាច់ពូកឡើងទក់ទី ស្របជាមួយនឹងសម្លេងថ្ងូររហឹមនឹងបំពង់ក. ។

                    [ S K I P ]

ពេលល្ងាចក៏បានឈានចូលមកដល់យ៉ាងរហ័សត្រឹមមួយរំពេចភ្នែក ។ មនុស្សពីរនាក់កំពុងតែគេងអោបគ្នាដោយមានភួយគ្របពួកគេទាំងពីត្រឹមទ្រូង ។ ប៉ុន្តែជុងហ្គុកជាប្រភេទមនុស្សមិនល្មោភគេងដូចជានាយតូចឡើយ អញ្ចឹងទើបគេតែងតែក្រោកមុនថេយ៍ជានិច្ច ។

[ S K I P ]

« ខ្ញុំសូមលាសិនហើយអ្នកប្រុស » បន្ទាប់ពីពិនិត្យសុខភាពអោយថេយ៍រួចរាល់ហើយ អ្នកគ្រូពេទ្យស្រីម្នាក់នោះក៏បៀបចំសម្ភារៈចូលក្នុងកាបូបទាញមកកាន់នឹងដៃ ងើយមុខនិយាយជាមួយគេយ៉ាងសមគួរ ។ នាងជាពេទ្យប្រចាំរបស់នាយតូចតែងតែមកពិនិត្យរាល់មួយអាទិត្យម្ដង ដែលមានអ្នកស្រីចនជាអ្នកចុះកុងត្រាជាមួយនាង ។

———————

« ក្រាក * នាង?? »  បន្ទាប់ពីនាងចេញទៅបានមួយសន្ទុះ សម្លេងគោះទ្វារក៏បន្លឺឡើងម្ដងទៀត បើកមកបង្ហាញមកក៏ឃើញមីនជីមកម្ដង ។

ថេយ៍អង្គុយចុះទាំងទឹកមុខសោកសៅសម្លឹងទៅសម្លៀកបំពាក់មួយសម្រាប់របស់ជុងហ្គុកដែលមីនជីយកមកអោយនោះ ។

« គ្រាំង » សន្ធឹកទ្វារបិទដោយប្រើកម្លាំងខ្លាំងៗ. ធ្វើឲ្យជុងហ្គុកដែលដើរចេញពីផ្ទះបាយមកទាំងមានមន្ទិល ។

« អុំណាមគេកើតអីទេ?? » ជុងហ្គុកក៏បែរមកចោទសួរអុំណាមដែលឈរមើលទាំងមិនយល់ដូចគ្នា ។

« ខ្ញុំបានឃើញអ្នកនាងមីនជីមិត្តភក្តិអ្នកប្រុសមករកអ្នកប្រុសថេយ៍ » អុំណាមនិយាយមកទាំងមិនរារែក កាលពីមុននាងធ្លាប់មកផ្ទះនេះប៉ុន្មានដងដែរ គិតថាជាមិត្តភក្តិធម្មតាអ្វីបែបហ្នឹង មិនបានដឹងថារវាងទំនាក់ទំនងពួកគេទាំងបីលើសពីនេះទេ ។ ជុងហ្គុកកាលដែលឮបែបក៏ជ្រួញចញ្ចើមចូលគ្នា កំពុងតែគិតថានាងមករកថេយ៍និយាយអ្វីខ្លះជាមួយគេទើបបានជាមុខមិនស្រស់បស់ដាក់នាយតាំងតែពីបោះជំហានចូលក្នុងផ្ទះនេះមកម្លេះ ប៉ុន្តែដឹងត្រឹមតែថានាងមកគ្មានបំណងល្អទេ ។ បន្ទាប់ពីឈរគិតបែបនេះបានបន្តិច ជំហានជើងវែងៗ. របស់នាយក៏យោងឡើងទៅតាមកាំជណ្ដើរ ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now