EP81: ហេតុអីកាលពីមុនខ្ញុំមិនចេះស្រឡាញ់ខ្លួនឯងសោះចឹង??

908 121 10
                                    

« លោក ដាក់ខ្ញុំចុះទៅ ខ្ញុំអាចដើរខ្លួនឯងបាន » ប្រយោគមិនសុខចិត្តរបស់នាយតូចបានបន្លឺឡើងក្បែរត្រចៀក Jungkook ស្របពេលដែលរាងស្ដើងត្រូវនាយត្រកងដើរចុះមកក្រោម ។ គេព្រមទៅគ្លីនិកជាមួយហើយតើ បីគេធ្វើអី?? គេមានប្រើល្បិចបោកគ្រាប់បែកឯណា៎ ។

« ដើរមួយៗ. ដូចជាឯងកាលទៅដល់គ្លីនិក?? នៅឲ្យស្ងៀមទៅ យើងមិនរអ៊ូមួយម៉ាត់ផង ចឹងហើយក៏កុំរអ៊ូដូចគ្នា »

« បាទ »

រថយន្តស៊េរីទំនើបពណ៌ខ្មៅក្រឹប រូបរាងសង្ហាមុខកាត់ កំពុងតែបោះពួយលើគន្លងផ្លូវតាមកម្លាំងជាន់របស់តៃកុង ។

@ ក្រឺងៗ. ក្រឺង

( សូមទោសផងលោកប្រុស Jeon ដែលខ្ញុំមិនទទួលទូរស័ព្ទរបស់លោក ព្រោះរវល់វះកាត់អ្នកជម្ងឺ )

« មិនអីទេ ពេលនេះខ្ញុំកំពុងតែបើកឡានទៅរកលោកដល់គ្លីនិក ចង់ឲ្យលោកពិនិត្យសុខភាព Jeon Taehyung »

( កុំអីលោកប្រុស បន្តិចទៀតខ្ញុំត្រូវវះកាត់អ្នកជម្ងឺម្នាក់ទៀត គិតចេះចុះ ពេលរួច ចាំខ្ញុំទៅរកលោកប្រុសដល់ក្រុមហ៊ុន )

« ហ៊ឹម.... » Jungkook ទុកទូរស័ព្ទចុះ ហើយក៏បន្តបើកឡានទៅមុខ តែតម្រង់ទៅក្រុមហ៊ុនតែម្ដង ។

« ក្រែងថានាំខ្ញុំទៅគ្លីនិកហី?? ម៉េចក៏ជាទីនេះទៅវិញ?? » Tae ចុះពីក្នុងឡាន ទើបសួរ Jungkook ។

« គ្រូពេទ្យនឹងមកពិនិត្យឯងដល់ក្រុមហ៊ុន ឆាប់ដើរតាមយើងមក »

« បាទ »

@ ទឺង ទ្វារជណ្ដើរយន្តក៏របើក ទើប Jungkook ដើរតម្រង់ទៅ Office ដោយមាននាយតូចដើរតាមក្រោយជំហានត្រុកៗ. ។

« សួស្ដីលោកអគ្គនាយក សួស្ដីអ្នកប្រុស Jeon ម៉េចក៏មកដល់ព្រឹកម្លេះ?? មានញុំាអាហារពេលព្រឹកហើយនៅហ្នឹង?? » ប្រធានផ្នែក Lee ដែលកំពុងតែញុំាអាហារពេលព្រឹកនៅបន្ទប់លេខា តែនាងត្រឹមជាលេខាបណ្ដោះអាសន្នក៏ដើរមករាកឭទាក់ដាក់ចៅហ្វាយនាយ ។

« បាទ សួស្ដី ខ្ញុំញុំារួចរាល់ហើយ »

« ចាស៎ អ្នកប្រុស Jeon រួចចុះលោកអគ្គនាយកវិញ?? »

« នៅទេ នាងកម្មង់អាហារពេលព្រឹកឲ្យខ្ញុំផង »

« ចាស លោកអគ្គនាយក »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now