EP105: អូនស្រឡាញ់បង Jungkook

475 59 2
                                    

« លោកប្ដីម៉េចក៏និយាយបែបនេះ? អូនសន្យាពេលអូនពាក់ឈុតហ្នឹងអស់ចិត្ត អូននឹងទុកដាក់វាឱ្យបានរៀបរយ ទុកពេលមកសមុទ្រលើកក្រោយ អូនយកវាមកពាក់ទៀត » នាយតូចក្រសោបប្រអប់ដៃប្រុសស្នេហ៍ថ្នមៗ. បែបអង្វរក. ហើយក៏បង្កប់ន័យថា គេមិនមែនជាមនុស្សខ្ជះខ្ជាយទេ គេជាប្រពន្ធ ត្រូវតែចេះទុកដាក់ គិតគូឱ្យបានល្អិតល្អន់ ។

« នៅចង់មានមុខពាក់លើកក្រោយទៀត? លើកនេះយើងមិនឱ្យពាក់ផង កុំសង្ឃឹមថាមានលើកក្រោយឱ្យសោះ! » នាយនិយាយទាំងប្រចណ្ឌផងខឹងនាយតូចផងរួច ទើបបោះជំហានឆ្ពោះទៅមុខដោយមិនចាំគេ ទាំងហួសចិត្ត មិនដឹងថាគេយកខួរក្បាលខាងណាយកមកគិតទេ ចង់ពាក់ Bikini ទាំងដែលមានប្ដីហើយ! ។

« លោកប្ដីចាំអូនផងលោកប្ដី លោកប្ដីហ្ហា កុំដើរលឿនពេក អូនតាមមិនទាន់ទេ » នាយតូចខំរត់ត្រុកៗ. ដោយស្រែកហៅសព្វនាមនាយជារឿយៗ. មិនដឹងថាគេល្ងង់ ឬធ្វើល្ងង់ ឱ្យប្រាកដទេ មានប្ដីហើយ បែរជាចង់ពាក់ឈុត Bikini ។

« លោកប្ដីម៉េចក៏បងដើរលឿនម្លេះ? អូនរត់តាមសឹងមិនទាន់ហើយនៀក៎ » ដើម្បីឆ្លងពីផ្លូវមួយទៅម្ខាងទៀត Jungkook ត្រូវដំអង់ដំណើររង់ចាំយានយន្តបរកាត់ផុតសិន ដែលបានឱកាសឱ្យនាយតូច ប្រពន្ធល្ងីល្ងើម្នាក់នេះរត់ទាន់ដំណើរ ។ ប្រុសស្នេហ៍កំពុងតែប្រចណ្ឌ ខឹងក្ដៅងំពេញទ្រូង តែគេហាក់ដូចជាមិនទាន់ដឹងសោះឡើយ ។

« លោកប្ដីអូនសុំកាន់ដៃតិចមក » ពួកគេដើរកាន់ដៃគ្នាតាំងពីនាយអាយមកហើយ តែពេលនេះនាយបែរជាក្ដាប់ដៃជាបើមិនឱ្យនាយតូចក្រសោបបានឡើយ ។

« លោកប្ដី... » គេដង្ហើយហៅនាយបែបបង្អូស ស្រឡាញ់បង រស់ខ្វះបងមិនបានអ្វីបែបហ្នឹង តែមើលសាម៉ីខ្លួនចុះ ជាប្រុសរឹងមាំ ចិត្តតាន់ដូចដែកថែបយ៉ាងអ៊ីចឹង ។

« លោកប្ដីខឹងនឹងអូនហ៎? » ដើរចូលមកដល់ផ្ទះ ទើបនាយតូចចាប់ផ្ដើមចាប់សំណួររសើបឡើងមក តែទោះបីចង់នាយតូចសូមទោសរឹងមាត់ទៀត ក៏ Jungkook ធ្វើមិនខ្វល់ដែរ ។

<< ក្រឺងៗ. >> រំពេចនោះសំឡេងទូរស័ព្ទរបស់ Tae ក៏បន្លឺឡើង ដែលធ្វើឱ្យគេត្រូវបង្ខំចិត្តផ្អាកនិយាយជាមួយ Jungkook សិន ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now