« ខឹងយើងមែនទេ?? » Jungkook ចូលមកខាងក្នុង សួរសំណួរបែបមិនដឹងផ្ដើមពីចំណុចណា៎ល្អ ដែលធ្វើឲ្យនាយតូចចង់ខឹងលើសដើម សួរឡប់ៗ. ចឹង ហ៊ី??។
«...» Tae មិនតប. បានតែសំងំខឹង គ្របភួយដដែល។
« យើងសូមទោស យើងដឹងថាយើងខុស តែឯងមិនបាច់ប្រើល្បិចដល់ថ្នាក់ហ្នឹងក៏បានដែរ » Jungkook ព្យាយាមនិយាយល្អៗ. ដាក់នាយតូចទាំងឆ្គងៗ. តិច ព្រោះមនុស្សមិនដែលនិយាយល្អជាមួយគ្នាស្រាប់ផង ស្រាប់តែមកសូមទោសគ្នាចឹង ឆ្គងឲ្យដូចគល់ឈើតែម្ដង។
« ... » Tae នៅតែសំងំមិនមានមាត់ក. ព្រោះតែគេខឹង Jungkook ពិតៗ. ដែលធ្វើឲ្យនាយ ឈររាងល្វីងមុខតិចៗ. ខំនិយាយប៉ុណ្ណឹងហើយនៅមិនបាត់ខឹងទៀត មកពីគេជាមនុស្សពិបាកលួង ឬក៏នាយមិនចេះលួងឲ្យប្រាកដ??។
« ឯង-ឯងចង់បានអី យើងឲ្យទាំងអស់ ចង់បានឡាន ចាំយើងទិញឲ្យ ចង់បានផ្ទះ ក៏-ក៏យើងទិញឲ្យដែរ»ដោយចាំយូរៗ. ទៅ នាយតូចនៅតែសំងំគ្របភួយ មិនកម្រើក Jungkook ក៏ចាប់ផ្ដើមភ័យ បាក់ញើសយ៉ាងសស្រាក់សស្រាំ រហូតដល់និយាយឡើងត្រដិត បែបបាក់ស្បាតខ្លាំងយកតែមែនទែន អ្នកណា៎មិនភ័យ បើមនុស្សធ្លាប់តែប្រកែកគ្នាឡែតៗ. មកស្ងៀមមិនមាត់មិនក. បែបនេះ មានអារម្មណ៍ថាមិនស្រួលសោះ។
« លោកឯងឆ្កួតទេហ្ហេស៎??ខ្ញុំខឹងលោករឿងផ្សេងតែលោកឯងបែរជានិយាយរឿងឡានឯណា៎ឯណោះឆ្កុយ! ចំជាឡប់សតិមែន!!» Tae ក្រោកចេញពីគ្រែដផយគ្រវាសភួយចេញវឹប ស្ដីថាឲ្យ Jungkook ទាំងកំហឹងមិនអាចទប់បាន ក្រោយមកក៏ដើរបំបុកស្មាគេចេញពីបន្ទប់។
«ចឹង ឯង-ឯងចង់បានអី??» Jungkook ដើរតាម Tae ចុះមកខាងក្រោមតាមរយៈជណ្ដើរជាច្រើនកាំ។
«លោកឯងដេញនាងលេខាហ្នឹងចេញទៅ!!»
« នាងធ្វើការល្អណាស់ យើងមិនអាចដេញនាងបានទេ »
« បើចឹងកុំមកនិយាយជាមួយខ្ញុំ ព្រោះខ្ញុំកំពុងតែខឹងលោករហូតដល់ស្អប់លោក!! » Tae និយាយចប់ក៏បោះជំហានទៅរក ចង្រ្កានបាយ ។
« ដល់ថ្នាក់ហ្នឹងផងហ្ហេស៎?? » Jungkook ផ្ទួនសំណួរទាំងភ្ញាក់ផ្អើល ខឹងៗ. ទៅ ចាំបាច់អីដល់ថ្នាក់ស្អប់ បើរាល់ដងខុសតិចតួច ឃើញស្ដីឲ្យធម្មតាសោះហ្នឹង។