<< កន្លែងញុំាអាហារ >>
ថេយ៍រក្សាទឹកមុខរាបស្មើរតាំងពីម៉ោងរៀនរហូតដល់ម៉ោងញុំាអាហារ អង្គុយញុំាអីជាមួយនាងក្រមុំធម្មតាៗ. ប៉ុន្តែនាងហាក់ដូចជាគ្មានកត់សម្គាល់ដឹងសោះថាគេកំពុងតែគិតពីអ្វីនោះ ។ កាយវិការញុំាទាំងប៉ុន្មានរបស់នាយតូចក៏បានផ្ដិតយកដោយជុងហ្គុកដែលអង្គុយជាមួយមិត្តភក្តិរបស់នាយដូចគ្នា ។ នាយនៅមិនសុខតាំងពីពេលដែលថេយ៍ងាកមុខចេញពីគេនោះមកម្លេះ ប៉ុន្តែក៏មិនហ៊ានចូលទៅជិតចង់សួរអ្វីបែបនោះក៏មិនបាន ។
« ស្អែកខ្ញុំប្រមូលលំហាត់ បើធ្វើមិនហើយអោយខ្ញុំទេ ត្រៀមខ្លួនទទួលពិន័យឈរជើងមួយនៅកណ្ដាលតារាងបាល់បោះអោយហើយទៅ » និយាយដាក់កំហិតកូនសិស្សរួច គ្រូម្នាក់នោះក៏បោះជំហានចេញទៅខាងក្រៅ ។ ជុងហ្គុកកាលដែលឮគ្រូនិយាយបែបនេះ នាយក៏ឈោងសៀវភៅកិច្ចការនោះ ទៅលើតុថេយ៍ម្ដងទៀត ប្រាប់គេដូចពីមុន ។
« ព្រូស* យកទៅវិញទៅ ខ្ញុំមិនមែនកូនចៅចាំស្ដាប់តាមបញ្ជារបស់លោកទេ » ថេយ៍បោះសៀវភៅទៅលើតុរបស់ជុងហ្គុក សកសៀតពាក្យសម្ដីអោយនាយវិញទាំងមិនស្ទាក់ស្ទើរព្រមជាមួយនឹងទឹកមុខស្មើរចែសដូចថ្នល់កៅស៊ូ ងើបដើរចេញពីបន្ទប់រៀនយ៉ាងលឿន ធ្វើអោយជុងហ្គុកជ្រួញចិញ្ចើមកាន់តែមិនស្រួលក្នុងចិត្តលើសដើម រួចទើបនាយយកកាតាបទៅតាមនាយតូចពីក្រោយ ។
« ទៅណា៎បាត់ហើយ?? » មកដល់ខាងក្រៅអាគារ នាយក្រឡែកមើលឆ្វេងស្ដាំចុះឡើង ឃើញសិស្សគ្រប់គ្នាកំពុងដើរបែបនេះ នាយក៏ស្ទុះទៅរកមើល ប៉ុន្តែបែរជាក្នុងចំណោមពួកគេទាំងនោះគ្មានវត្តមានថេយ៍នោះទេ ។ មិនដឹងថារត់ទៅឯណា៎ទេបានជាបាត់លឿនយ៉ាងនេះនោះ!!
បន្ទាប់ពីជុងហ្គុក ចេញទៅផុត ថេយ៍ក៏ចេញពីក្រោយជញ្ជាំងអាគារនោះវិញ តាមពិតគេពួននៅទីនោះទេ ។
« ចន ជុងហ្គុកមិនបានធ្វើកិច្ចការ ត្រូវទទួលពិន័យឈរនៅទីធ្លារហូតម៉ោង 8 » និយាយចប់ ជុងហ្គុកក៏ដើរចេញទៅយ៉ាងធុញថប់ មានអារម្មណ៍ចង់ខឹងថេយ៉ុងបន្តិចអីបន្តិចយ៉ាងម៉េចមិនដឹងទេ ។
« ឯងមើលប្រុសម្នាក់នោះចុះ សង្ហារណាស់ហើយពូកែលេងបាល់បោះទៀតផង » សម្លេងសរសើរគ្មានអៀនខ្មាស់ចេញពីមាត់មនុស្សស្រីមួយក្រុម ហើយដោយសារតែគ្រូចេញមុនម៉ោង ថេយ៍ដែលទើបនឹងបោះជំហានបានត្រឹមច្រកទ្វារបន្ទប់ ក៏បានឮពួកនាងនិយាយដូចគ្នា ។ ដើរចុះមកខាងក្រោម សូម្បីតែមុខជុងហ្គុកក៏គេមិនមើលផង ។