106 បើនៅជាមួយយើងគ្រោះថ្នាក់ ម៉េចក៏ឯងមិនចាកចេញ មិនមែនមកពីឯងស្រឡាញ់យើងទេឬ?

495 51 0
                                    

« ហ៊ឹម » Jungkook ងក់ក្បាលបន្តិច ទើបលោរទៅថើបសក់នាយតូចស្រាលៗ. ដោយក្ដីស្រឡាញ់រង្គោះរង្គើ ស្របពេលដែលនាយក៏បន្តបោះជំហាន ដែលមានគេក្នុងប្រអប់ទ្រូងទៅមុខជារឿយៗ. ។

________

« ចាំត្រង់នេះសិនហើយ យើងទៅធ្វើអីឱ្យឯងញុំា » មកដល់ផ្ទះលំហែវិញ នាយក៏ដាក់ Taehyung អង្គុយលើពូកស្រាលៗ ដោយជួុយដណ្ដប់ភួយឱ្យយ៉ាងយកចិត្តទុក្ខដាក់ ។

« អត់ទេ កុំអី អូនមិនទាន់ឃ្លានឡើយ » Tae រហ័សចាប់ដៃរបស់ Jungkook ក្នុងបំណងឃាត់ គេមិនចង់ឱ្យនាយលំបាក ដោយសារតែខ្លួនឡើយ ។

« មិនឃ្លានក៏ត្រូវតែញុំាដែរ ព្រោះឯងឈឺ »

« តែអូនមានឈឺធ្ងន់ធ្ងរឯណា បងកុំបារម្ភច្រើនពេក Jungkook »

« មិនបារម្ភច្រើនយ៉ាងម៉េច មកទីនេះមានតែឯងនិងយើងទេ បើឯងយ៉ាងម៉េចៗទៅ ឱ្យយើងសប្បាយចិត្តម៉េចនឹងកើត » Jungkook អង្គុយពីមុខនាយតូច ហើយគ្រប់ពាក្យសម្ដីរបស់នាយ មួយម៉ាត់ណាក៏គេពីរម៉ាត់ណាក៏គេ បានធ្វើឱ្យនាយតូចញញឹមយ៉ាងស្រស់ស្អាតដូចមនុស្សមិនបានឈឺអ្វីសោះឡើយ ។

« សឺត... » ដោយឃើញនាយតូចអៀនខ្លួនខ្លាំងពេក បានធ្វើឱ្យនាយទប់ចិត្តមិនស្រឡាញ់មិនបាន ក៏លោរទៅថើបថ្ងាសមួយខ្សឺតទាំងញញឹម ហើយទើបដើរចេញពីបន្ទប់ដើម្បីធ្វើបបរឱ្យគេញុំា ។

« Jungkook... » ខណៈពេលដែល Jungkook ពាក់អៀម បបររៀបនឹងឆ្អិនទៅហើយ នាយតូចដែលបន្ទាប់ពីបានប្ដីថើបមួយខ្សឺតរួច ក៏កើតចរិករំអួយមកភ្លែត ដោយដើរមកឱបចង្កេះរបស់នាយ ហៅឈ្មោះរបស់នាយបែបបង្អូស ។

« ឯងឃ្លានហើយមែនទេ?បបរជិតហើយ »

« អត់ទេ អូនមិនទាន់ឃ្លានទេ »

« បើអ៊ីចឹងទៅអង្គុយសិនទៅ »

« អត់ទេ » Tae និយាយទាំងគ្រវីក្បាល ធ្វើខ្លួនមើលតែក្មេង មិនចេះស្ដាប់គ្នាសោះ ។

« កើតអីមែនទេ? »

« អត់មានអីផង មកពីអូនចង់ឱបបង ហិៗ »

« យ៉ាងម៉េច? ដូចជាប្លែកៗ. ដល់ហើយ មិនមែនឯងមានការចងចាំឡើងវិញខ្លះៗ. ទេឬ? » Jungkook ចុចបិទភ្លើង ទើបបែរមកនិយាយជាមួយនាយតូច ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now