EP133

319 30 0
                                    

<< ក្រាក >>

« អូនមកធ្វើអី Tae? » Jungkook

« ម៉ាក់ឱ្យខ្ញុំយកអីឱ្យលោកញុំា »

« តែប៉ុណ្ណឹងទេ? »

« នែឆ្កួតទេហ្ហេស? ម៉េចក៏កៀកមុខខ្ញុំមេស? » បាន Jungkook ញ៉ោះបែបនេះ នាយតូចមានតែជេរថែម ទាំងខាំមាត់ចង់ដាច់ ។

« លេខា ប្រាប់ថាម៉ាក់ Cancel កាលវិភាគបង គិតៗទៅម៉ាក់ពូកែដល់ហើយ ដែលអាច Cancel ការងាររបស់បង »

« ខ្ញុំមិនដឹងទេ ជឿរឿងរបស់លោកតើ ក្រែងលោកចូលចិត្តនៅទំនេរណាស់មែនទេ? កូនអ្នកមានដូចជាលោក ទំនេរចឹងមានអីខុស អូយ! លែងខ្ញុំមនុស្សឆ្កួត » ដោយទ្រាំមិនបាននឹងភាពឆ្នាស់របស់នាយតូច គេក៏ទាញនាយតូចមកឱប ។

« គួរតែសរសើរមនុស្សឆ្កួតក៏អាចមានប្រពន្ធស្អាតដែរ »

« ឡប់សតិលែងខ្ញុំ ចង់ឱបឬក៏ចង់ញុំាអីសិន »

« ញុំាសិនទើបមានកម្លាំងឱប »

« ឡប់សតិ! » គេខាំមាត់ស្ដីថាឱ្យនាយ មុននឹងលួចអៀន ព្រោះតាមពិតទៅ គេមិនបានខឹងស្អប់ខ្ពើមនាយប៉ុន្មានទេ តែក៏មិនដឹងធ្វើយ៉ាងម៉េច ទើបចេះតែបញ្ចេញភាាពមិនពេញចិត្តទៅរកនាយ តែពេលអ្នកម៉ាក់អង្វរគេឱ្យព្រមត្រូវជាមួយនាយបែបនេះ គេក៏រាងទន់ចិត្ត ។

« ចាំបងប្រាប់លេខាឱ្យឆុងតែឱ្យអូនញុំា »

« មិនបាច់ទេ ចាំខ្ញុំឆុងខ្លួនឯង លោកញុំាអីឱ្យតែរួចលឿនៗទៅនឹងអាលជូនខ្ញុំត្រឡប់ទៅផ្ទះវិញ » គេនិយាយបង្គាប់ Jungkook រួច ក៏ចេញពី Office របស់នាយតម្រង់ទៅរកកន្លែងឆុងកាហ្វេ ។

<< រីងៗ. រីង >>

« ហេឡូអ្នកម៉ាក់ »

( យ៉ាងម៉េចហើយ Tae ទៅដល់ Office Jungkook នៅ? )

« បាទអ្នកម៉ាក់ ខ្ញុំមកដល់មួយសន្ទុះហើយ »

( ចាសកូន ធ្វើតាមអ្វីដែលម៉ាក់សុំយល់ទេ? )

« បាទអ្នកម៉ាក់ ខ្ញុំនឹងធ្វើតាមអ្នកម៉ាក់ »

( ចាស ចឹងម៉ាក់លែងរំខានហើយ នៅឱ្យយូរៗណា )

« បាទអ្នកម៉ាក់ » Tae និយាយចប់ ក៏បិទទូរស័ព្ទអ្នកម៉ាក់ ញុយចូលហោប៉ៅអាវ ទើបទាញពែងតែដែលបានឆុងរួច ដើរត្រឡប់ទៅវិញ ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now