EP91: ឯងពិតជាស្រឡាញ់យើងមែនហ្ហេស??

622 47 10
                                    

ទីក្រុង Seoul តែមួយនាប្រទេសកូរ៉េ នៅពេលរាត្រីពិតជាស្រស់ស្អាត ភ្លឺចែងចាំងមួយបែបទៀតខ្លាំងណាស់ ។ សំណង់អាគារខ្ពស់ៗ. ដែលទំនើបទាន់សម័យ រួមជាមួយនឹងដើម Sakura ពណ៌ស្រស់ល្អបណ្ដោយផ្លូវមួយៗ. មានការដេគ័រជាមួយនឹងភ្លើងយ៉ាងទាក់ទាញ ។

« កាំជ្រួចស្រស់ស្អាតណាស់!! » Tae ឧទានមកទាំងសម្លឹងទៅមើលកាំជ្រួចបែបចូលចិត្តពួកវាជាខ្លាំង ។

« ចង់ចុះទៅមើលបាសិនទេ?? »

« ពិតជាអាចចុះទៅមើលវាបានមែនហ្ហេស?? »

« .... » Jungkook ងក់ក្បាលឲ្យនាយតូចញញឹមចេញមករួច ទើបនាយចូលចតឡានក្រោមគំនូស បន្ទាប់មកម្នាក់ៗ. ក៏នាំគ្នាចុះពីក្នុងឡាន ។

« ទីនេះស្រសស់ស្អាតណាស់ » Tae និយាយ ទៅ Jungkook ស្របពេលដែលពួកគេទាំងពីរក៏នាំគ្នាដើរទៅមុខជារឿយៗ. តាមបណ្ដោយនាបង្កាន់ដៃស្ពាន ក្នុងចំណោមជនជាតិកូរ៉េឯទៀត ។

« គេហៅថាទន្លេហាន »

« អូហ៍ អូស!! » កំពុងតែនិយាយសុខៗ. ក៏មានកូនបាល់មួយហោះមកបុកជើងនាយតូច ឲ្យគេភ្ញាក់ស្របពេលដែល ដៃមាំទាំរបស់រាងក្រាស់ក៏ទាញចង្កេះមួយក្ដាប់ជាប់ ។

« សូមទោសបងប្រុស លើកក្រោយអូននឹងប្រយ័ត្នជាងមុន » កម្លោះតូច ប្រហែលអាយុ 4 ឆ្នាំ ស្រវ៉ាតោងបាល់ឱបនឹងទ្រូងរួច ក៏រត់លេងបន្តទៀត ។

« ម្ដុំនេះសម្បូរអ្នកមានគ្រួសារមកលេងណាស់ ពួកយើងឆាប់បន្តទៅមុខឲ្យផុតពីទីនេះទៅ » ដោយសារតែកន្លែងនេះមានកន្លែងលេងកម្សាន្តសម្រាប់ក្មេងៗ. បែបសាធារណៈ អ៊ីចឹងមានប៉ាៗ. ម៉ាក់ៗ. នាំកូនមកលេងម្ដុំនេះច្រើន ។

« បាទ » រាងតូចងក់ក្បាលតិចៗ. មុននឹង Jungkook បណ្ដើរគេដើរទៅមុខដោយឱបចង្កេះគេដដែល ។

« លោក » ដើរបានបន្តិច Tae ក៏ដាច់ចិត្តហៅ Jungkook ។

« យ៉ាងម៉េច?? »

« ក្មេងប្រុសមិញនេះស្អាតណាស់ ធ្វើឲ្យខ្ញុំនឹកដល់កូនរបស់ពួកយើង » នាយតូចនិយាយទាំងអៀនប្រៀន ។

« ហ៊ឹម... »

« ក្មេងប្រុសហ្នឹងមើលទៅរពឹសខ្លាំងណាស់ »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now