«ថ្មើរនេះហើយនៅមិនទាន់ Call មករកយើងទៀតឬ?? » ក្រឡេកមកមើលម្ចាស់ក្រុមហ៊ុនដ៏ស្រស់សង្ហាមានវ័យក្រោម 25 ឆ្នាំឯណេះវិញ កំពុងតែអង្គុយមើលទូរស័ព្ទទាំងក្នុងចិត្តអន្ទះអន្ទែង ឆ្ងល់ណាស់ ម៉ោងប៉ុណ្ណេះហើយនៅមិនទាន់ Call មករកនាយទៀត យ៉ាងម៉េច?? រវល់សប្បាយរីករាយភ្លេចនាយហើយមែនទេ?? ។
« នេះ Tae សម្រាប់អូន » ក្រឡេកមកមើលក្នុងហាងម្ហូបកូរ៉េឯណេះវិញ Cha-Eun Weol-hee និងនាយតូច កំពុងតែមានវត្តមាននៅទីនេះនៅឡើយទេ គ្រាន់តែទំនាក់ទំនងរបស់ពួកគេទាំងបី ជាពិសេសនាយតូចនិង Cha-Eun Hyeong ដំណើរការយ៉ាងរលូនតែម្ដង។
« បងដឹងថាអូនចូលចិត្ត Tteokbokki ណា៎ Tae »
« ចឹងខ្ញុំនឹងព្យាយាមចងចាំរឿងពីមុនត្រឡប់មកវិញ »
« មិនអីទេណា៎តាមសម្រួលចុះ » កម្លោះសង្ហានិយាយរួចក៏ទម្លាក់ខ្លួនអង្គុយទល់មុខនាយតូច ទាំងញញឹមមានស្នេហ៍ដាក់គេជាប់ ស្របពេេលដែលនាយតូចកំពុងតែរៀបចំញុំា Tteokbokki ទើបមិនបានដឹង តែ Weol-hee ដែលអង្គុយក្បែរគេដឹងច្បាស់ណាស់ ។
នាងកំពុងតែគិតថា សិស្សច្បង Cha-Eun សាកសមជាមួយនាយតូចជាជាង Jeon Jungkook ប្រុសអត់ជាតិ ពូកែធ្វើបាបគេ ហើយបើទំនាក់ទំនងពួកគេមិនដល់ដំណាក់កាលនេះ Tae ក៏មិនត្រូវមកបាត់ការចងចាំចឹងដូចគ្នាដែរ ។
« អ្នកទាំងពីរនៅអង្គុយនិយាយគ្នាសិនចុះ ខ្ញុំទៅយកក្មួយពីសាលារៀនសិន »
« ម៉ោង 10 កន្លះឥឡូវហើយ នៅមិនទាន់ Call មករកយើងទៀត?? មិនមែនបាត់ការចងចាំដល់ថ្នាក់អានឈ្មោះយើងមិនដាច់ទេឬ?? » មួយសន្ទុះក្រោយមក ការងាររបស់នាយក៏ធ្វើហើយម្ដងទៀត អាចឲ្យគេអាចគិតទៅដល់នាយតូចបាន គេកំពុងតែឆ្ងល់នាយតូច ម៉េចក៏ហីៗ. ម្លេះ?? ជិតដល់ម៉ោងអាហារថ្ងៃត្រង់ហើយ នៅមិនទាន់ Call មកនាយទៀត ដែលធ្វើឲ្យ Jungkook កាន់តែនឹកឃើញហេតុផលប្លែកៗ. ទៅលើនាយតូចតែម្ដង ។
« សិស្សច្បង ខ្ញុំនិយាយប្រាប់ត្រង់ចុះ ខ្ញុំដូចជាប្រហែលៗ. សិស្សច្បងយ៉ាងម៉េចមិនដឹងទេ » ក្រោយឮនាយតូចនិយាយបែបនេះ Cha-Eun ក៏ញញឹមចេញមកស្រាលៗ. ដោយអង្អែលដៃនាយតូចថ្នមៗ. ។ នាយយល់ថានាយនៅតែជាមនុស្សសំខាន់ម្នាក់ដែររបស់ Tae ទោះបីជា Tae រៀបការហើយក្ដី ។