« ហ៊ឹកៗ. ហ៊ឺៗ. » សំឡេងនាយតូចយំបានបន្លឺឡើងយ៉ាងរវើយៗ. ក្នុងបន្ទប់ ដោយអស់ពេលជាច្រើនម៉ោង ហេតុអី Jungkook នាំគេមក Seoul វិញ? ចង់លែងលះជាមួយគេខ្លាំងណាស់មែន? ចាំមើលតែអ្នកម៉ាក់ត្រឡប់មកវិញ គេនិងនាយច្បាស់ជាចប់ហើយ ។
« អ្នកប្រុស Tae អ៊ំសុំអង្វរ ឈប់អ៊ំទៅ »
« មែនហើយអ្នកប្រុស Tae អ្នកប្រុស Tae ឈប់យំទៅ អ៊ំៗ. ពិបាកចិត្តណាស់ ពេលឃើញអ្នកប្រុស Tae យំចឹង » អ៊ំ Nam ក៏ជួយបោះសម្ដីតាមក្រោយអ៊ំ In សុំដឹងមូលហេតុក៏មិនប្រាប់ ប្រាប់ឱ្យឈប់យំក៏មិនធ្វើតាម ពួកគាត់ឡើងសុញគំនិតហើយ មិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេ អ្នកប្រុសរបស់គាត់មិនមែនក្មេងទេ គឺមានឈ្មោះជាប្រពន្ធគេ ថែមទាំងមានកូនម្នាក់ឈ្មោះ Jungwoon ទៀតផង ។
« ហ៊ឹកៗ. ហ៊ឺៗៗ. » ហេតុតែស្រឡាញ់បង នាយតូចយំតាំងពីភ្ញាក់ពីសន្លប់ យំដល់តែហើបភ្នែក ជោគជាំថ្ពាល់ក្រពុំទាំងគូមិនបង្អាក់ ។
« បន្តិចទៀតលោកប្រុស Jungkook មកដល់ហើយ អ្នកប្រុស Tae ឈប់យំទៅណា » ដោយសារតែទូរស័ព្ទរបស់ Jungkook នៅឯកោះ Jeju ក្នុងវ៉ាលី ពីការលាក់កំបាំងរបស់នាយតូច ទោះពួកគាត់ ចង់ចុង Call បាក់ម្រាមទៀត ក៏គ្មាននរណាទទួលដែរ ទើបឱ្យអ៊ំ Kim បើកឡានទៅហៅដល់ ក្រុមហ៊ុន ។
« អ្នកប្រុស Tae ឈប់យំទៅណា ប្រយ័ត្នលោកប្រុសតូច Jungwoon ឮ ភ័យហើយយំតាម » អ៊ំ In
« លោកប្រុសតូច Jungwoon ឬ? ពេលនេះនៅម្នាក់ឯងហើយ អ៊ំ In ទៅមើលលោកប្រុសតូចសិនទៅ » អ៊ំ Nam ស្រាប់តែភ្ញាក់មួយរំពេច រវល់តែមើល Mommy ភ្លេចមើលកូនតូចដែលនៅក្នុងបន្ទប់ម្នាក់ឯង កំពុងតែគេងទៅវិញ ។
« ហ៊ឹកៗ. ហ៊ឺៗៗៗ. » ស្របពេលដែល Tae កំពុងតែអង្គុយយំចង់បានប្ដី អ៊ំ In ឯណេះក៏ឆ្លេឆ្លាទៅមើលកម្លោះតូច អ៊ំ Nam វិញក៏ស្លន់ស្លោរមិនឱ្យស្រាលដៃដែរ វាក្មេងទៅពិបាកលួង ទាល់តែចេះនិយាយទើបងាយស្រួល តែនាយតូចរឹតតែពិបាកលួងហើយ និយាយក៏មិននិយាយទៀត ។
« លោកប្រុស Jungwoon ភ្ញាក់ហើយ អ្នកប្រុស Tae ឈប់ទៅយំណា អាណិតលោកប្រុសតូចផង » រំពេចនោះអ៊ំ In ក៏ដើរចូលមក ជាមួយនឹងកម្លោះតូចដែលបើកភ្នែកភ្លឹសៗ. សំងំស្ងៀម ខុសពី Mommy ដែលធ្វើចរិកដូចកូនក្មេងទៅវិញ ។