EP97: អ៊ីចឹងនៅឲ្យស្ងៀម កុំរើ

565 44 0
                                    

« ក្នុងទូទឹកកក. គ្មានគីមឈីទេ អ៊ីចឹងចាំអូនទិញប៉ុន្មានកញ្ចប់ឲ្យអ៊ំ Kim យកមកឲ្យអ៊ំ Nam ធ្វើចុះ អ្ហេ តែអូនចង់ធ្វើវិញ »

« ហ៊ឹម... ស្រេចតែអូនចុះ »

« អ៊ីចឹងមក Tae ពួកយើងទៅផ្សារជាមួយគ្នា »

« បាទអ្នកម៉ាក់ »

អ្នកម៉ាក់ក្មេកនិងកូនប្រសារសំណព្វចិត្តគួរឲ្យស្រឡាញ់ បានចាកចេញតាមរយៈរថយន្តពណ៌ខ្មៅក្រឹបរលោងដូចប្រេងម៉ាស៊ីនបាត់ស្រមោល ស្របពេល Jungkook ឯណេះ នៅមិនសុខ ដើរចុះដើរឡើងទាំងច្របល់ក្នុងចិត្ត ហាក់អន្ទះអន្ទែងក្រៃលែង ។

« អ្ហេ Jungkook ដើរលឿនថ្នាក់នេះ កូនចង់ទៅណាហ្នឹង?? ឬនៅកន្លែងធ្វើការមានការងារបន្ទាន់?? » លោកប៉ាដែលចំណាប់ខាងលេងភាគហ៊ុន ចំណេញលុយរាប់លានក្នុងហោប៉ៅ ដកភ្នែកចេញពីទូរស័ព្ទដើម្បីសួរកូនប្រុស ដែលលោកប៉ាបានសង្កេតមើលតាំងពីចុះជណ្ដើរហាក់បីដូចជាប្រញាប់ទៅណាយ៉ាងអ៊ីចឹង ។

« ខ្ញុំទៅផ្សារប៉ា »

« ទៅផ្សារ??ទៅធ្វើអី?? ម៉េចមិនទៅជាមួយ Tae ព្រមគ្នាទៅ?? »

« បាទប៉ា ដោយសារខ្ញុំសម្រេចចិត្តមិនទាន់ ចឹងខ្ញុំទៅសិនហើយប៉ា » ចប់សម្ដី Jungkook ក៏ដើរចេញទៅ សម្ដៅទៅរករថយន្ត Mercedes ខ្មៅក្រឹប ដោយបោះពួយយ៉ាងលឿនចេញពីផ្ទះ ស្របពេលដែលលោកប៉ាឯណេះ ចងចិញ្ចើមមិនសូវយល់មួយរំពេច ។ ទៅផ្សារ ចាំបាច់អីបើកឡានមើលតែអ្នកប្រណាំងអាជីពបែបហ្នឹង បើខ្លាចរក Tae និងប្រពន្ធគាត់ក្នុងផ្សារមិនឃើញ ទូរស័ព្ទមានអាច Call បានតើ ។

« អ្នកស្រីមានទូរស័ព្ទ Call ចូលណាអ្នកស្រី » ក្រឡេកមកមើលអ្នកម៉ាក់ដែលកំពុងតែឲ្យគេលាបក្រចកឲ្យឯណេះវិញ ក៏មានបុគ្គលិកក្នុងហាងដើរមកប្រាប់ មុននឹងហ៊ុចកាបូបឲ្យនាង ។

« អរគុណហើយ »

« ចាស មិនអីទេអ្នកស្រី »

« ហេឡូបង Call មកមានការអី?? »

( Jungkook បើកឡានទៅផ្សារមិញនេះបាត់ហើយ )

« អ្ហេ!! មកធ្វើអី?? ហើយបើមកដែរ ម៉េចមិនមកជាមួយអូននិង Tae ចឹង?? »

( គេប្រាប់បងថា គេមិនទាន់សម្រេចចិត្ត )

« គ្រាន់តែមកផ្សារសោះ ចាំបាច់ត្រូវសម្រេចចិត្តយូរយ៉ាងហ្នឹងដែរហ?? មិនអីទេបង អូន Call ទៅគេសិន »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now