<< ម៉ោង 10 យប់ >>
សិស្សគ្រប់គ្នានាំគ្នាគេងលក់ក្នុងតង់របស់គេនីមួយៗ. ដោយឡែកតែថេយ៉ុងទេ នៅរសាប់រសល់គេមិនលក់ទៅវិញ ។
ដោយមិនអស់ចិត្តថេយ៉ុងក៏សម្រេចចិត្តដើរចេញមកខាងក្រៅ អង្គុយលើមែកឈើ ខណៈដែលរងើងភ្លើងកំពុងតែបញ្ឆេះជាពន្លឺស្រាប់ ។
- ទឹង -
« នៅម្ដុំនេះអាចចាប់សេវាបានទេតើស៎ » ថេយ៉ុងទាញទូរស័ព្ទមកមើល ឃើញថានៅម្តុំនេះមានសេវា 3 កាំដែរ ហើយទើបក្រលាសឃើញឆាតរបស់ឆាអុន ។
( បងដឹងថាថ្នាក់ថេយ៍បានជាប់ event ប្រកួតប្រជែងនេះហើយ តើពេលនេះថេយ៍កំពុងតែបោះតង់ត្រូវទេ?? )
« ពិតមែនហើយ ប៉ុន្តែនេះទីនេះមិនសូវមានសេវាទេ »
( យប់ហើយ ថេយ៍មិនទាន់គេងទៀតហ្ហេស៎?? )
« មិនដឹងដែរប្រហែលជាប្លែកកន្លែងហើយ បានជាគេងមិនលក់ »
( ប៉ុន្តែយ៉ាងណា៎ក៏ត្រូវតែសម្ងំគេងដែរ ប្រយ័ត្នឈឺ )
ថេយ៍គ្រាន់តែឃើញសារនោះភ្លាមក៏ញញឹមចេញមកបែបជាបងបារម្ភប្អូនអីបែបហ្នឹង ប៉ុន្តែជុងហ្គុកដែលឃើញពីចម្ងាយបែរជាយល់ជាអ្វីផ្សេងទៅវិញ ។ បន្ទាប់ពីអង្គុយលេងសារបានបន្តិច ថេយ៍ក៏ដើរសម្ដៅទៅតង់របស់គេវិញ ។
- ពេលព្រឹក -
« សួស្ដីប្រធានក្រុម »
« នាងទៀតហើយ?? » ថេយ៉ុងស្ទើរតែឈ្លក់ទឹក ព្រោះតែសុខៗ. មានមនុស្សមកពីណាមិនដឹងមកស្រែកក្បែរត្រចៀក ប៉ុន្តែក្រឡែកទៅបែរជាឃើញ មីនជី ទៅវិញ មុខដដែលៗ. គួរអោយធុញ ។
[ SKIP ]
« នាងនេះតាមគ្រប់ជំហាន » វ៉ុលហុី
« ជារឿងរបស់គេ កុំខ្វល់អី »
« ឯងស្រួលពេកហើយទេដឹង ជាគូដណ្ដឹងនឹងគ្នា ប៉ុន្តែប្រុសម្នាក់នោះមានសង្សារដល់ទៅ 2 ឯងនៅប្រងើយបានទៀត »
« អោយយើងធ្វើយ៉ាងម៉េចវាជាសិទ្ធិរបស់គេទេតើស៎ គេនៅតែគេ យើងនៅតែយើងទៅបានហើយ » ថាចប់ថេយ៉ុងក៏ងើបចេញពីលើថ្មសម្ដៅទៅតង់របស់ពួកគេវិញ ដោយមាននាងក្រមុំវ៉ុលហុីដើរតាមក្រោយ ។