EP144: បើចង់ទៅ Tae ត្រូវតែឱ្យបងថើបសិន

374 39 1
                                    

« លោក ខ្ញុំពាក់ឈុតនេះស្អាតទេ? » Tae ចេញមកខាងក្រៅជាមួយនឹងឈុតសម្លៀកបំពាក់បែបថ្លៃថ្នូរ ជាមួយនឹងទឹកមុខញញឹមផ្ការីក ភ្លេចអស់រឿងគ្រោធគ្រាតនៅឯផ្ទះបាយជាមួយ Jungkook ដោយរំពឹងថានាយនឹងនិយាយថាស្អាត ។

« ហ៊ឹម ស្អាតតើ » បានចម្លើយជាទីពេញចិត្តបែបនេះ នាយតូចញញឹមសឹងតែជ្រុះធ្មេញពីមាត់ តែថាឈុតគេមានច្រើនសឹងអី បើលរមួយ វាមិនសម ។

« ចាំខ្ញុំទៅលរឈុតផ្សេងទៀតឱ្យលោកមើលសិន!! » ចប់សម្ដី Tae ក៏រហ័សខ្លួនចូលបន្ទប់យ៉ាងប្រញាប់ បង្វិលខ្លួនមួយក្វាច់ ស្ទើរតែ 360 ដឺក្រេ ធ្វើមើលតែខ្លួនឯងស្រាលជាងសំឡី ដែលធ្វើឱ្យ Jungkook ឃើញហើយមិនយល់ ចងចិញ្ចើមបែបហួសចិត្តមួយរំពេច មិនដឹងថានាយតូចចង់ធ្វើអីទេ នៅសុខៗប្ដូុរឈុតឱ្យគេមើល ប្រុងឡើងឆាក ដើរម៉ូដមែនទេ? មិនបានដាច់ខាត ប្រុសៗអស់នោះច្បាស់ជា តាមមើលដល់ថ្នាក់ហៀរទឹកមាត់មិនខានឡើយ ។

« ឈុតនេះយ៉ាងម៉េចដែរលោក? »

« ឈុតនេះថ្មីមែនទេ? បងដូចជាមិនដែលឃើញអូនពាក់សោះ » ឈុតរបស់នាយតូចច្រើនពេក គេមិនចាំថាគេបានទិញម៉ូដអ្វីខ្លះឱ្យនាយតូចឡើយ តែគេដូចជាមានអារម្មណ៍ថានាយតូចមិនដែលពាក់ឈុត 1 នេះច្បាស់ណាស់ ។

« ហ្នឹងហើយ ខ្ញុំមិនដែលពាក់វាទេ »

« អ៊ីចឹងអូនចង់ពាក់ឈុតទាំងអស់ទៅណាមែនទេ? » បើពាក់នៅផ្ទះ ហេតុអីចាំបាច់សួរ នាយមិនយល់ ឬមួយនាយតូចចង់បានការចាប់អារម្មណ៍ពីនាយទេដឹង? តែនាយចាប់អារម្មណ៍លើគេរហូតតើ វាហាក់បីដូចជាមិនសមសោះ ដែលសុខៗមកសួរនាំគេពីឈុតចឹងនោះ ។

« ក្រែងលោកនាំខ្ញុំទៅញុំាអីនៅភោជនីយដ្ឋាន Namsan មែនទេ? ឬមួយលោកភ្លេចហើយ? ខ្ញុំមិនសុខចិត្តទេណា ណាត់ខ្ញុំច្បាស់ណាស់ លោកភ្លេចមិនបានទេ » បបួលគេ Date ចង់ភ្លេចមែន? ចង់ឱ្យគេញុំាបាយផ្ទះជាមួយនាយតែ 2 នាក់ មើលតែប្ដីប្រពន្ធចំណាស់សក់ស អាយុ 80-90 ឬយ៉ាងម៉េច? អត់ទេ គេមិនសុខចិត្តទេ គេទើបតែកូន 2 នៅល្អ ប្រើការបានគ្រប់សព្វ មិនប្ដូរបរិយាកាសរ៉ូមែនទិកខ្លះវាមិនសមទេ គេច្រណែនគូប្ដីប្រពន្ធផ្សេងណាស់ ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now