( នេះគេគេងឱបខ្ញុំតាំងពីពេលណាមក? ) នាយតូចនិយាយក្នុងចិត្ត ស្របពេលដែលគេភ្ញាក់មុន Jungkook ។
« មនុស្សស្អីគួរឱ្យស្អប់ » គេនិយាយថាឱ្យ Jungkook ដែលកំពុងតែគេងលក់មិនដឹង មុននឹងចូលទៅឱបនាយថែម ងើយមើលផ្ទៃមុខសង្ហារបស់នាយ ទាំងអារម្មណ៍កក់ក្ដៅ ។
« ភ្ញាក់យូរហើយមែនទេ? » Jungkook
« ទើបមិញនេះទេ »
« សុំថើបមួយ »
« ហ្ហាស? »
« សុំថើប »
« ហេតុផលអីដែលលោកចង់ថើបខ្ញុំ »
« ភ្ញាក់ពីគេង បានថើបមនុស្សដែលខ្លួនឯងស្រឡាញ់គឺជាកម្លាំងចិត្ត »
« លោកឥឡូវដូចជាពូកែសម្ដីដល់ហើយ យ៉ាងម៉េចចង់បោកខ្ញុំអីទៀតហើយមែនទេ? »
« អត់ទេ បងមិនបានបោកអូនទេ Tae? »
« ជឿបានទេ? ពេលនេះខ្ញុំកំពុងតែនៅលើគ្រែជាមួយលោកស្រាប់ បើលោកមិនបោកខ្ញុំ លោកល្ងង់ពេកហើយ »
« សុំតែថើបទេ មិនដល់ថ្នាក់រំលោភឡើយ បងនិយាយមែនណា បងអត់កុហកទេ »
« បើបងកុហក Tae Tae នឹងមានកូនទុកប្រើ » Jungkook
« នែលោកខ្ញុំមិនមែននិយាយលេងសើចទេ »
« តែបងនិយាយជាការពិត បើពួកយើងមានកូនជាមួយគ្នា វាល្អណាស់ »
« តែខ្ញុំយល់ថាមិនល្អទេ លោកខ្លួនមួយ លោកនិយាយស្រួលចឹងហើយ តែខ្ញុំអ្នកពរពោះវេទនា ស្ទើរស្លាប់ »
« ចឹង Tae ឱ្យបងថើបឬអត់? »
« អត់! អ្ហេ លោក!ចង់ធ្វើអីខ្ញុំហ្នឹង?លែងណា កុំចង់ធ្វើអីផ្ដេសផ្ដាសលើខ្ញុំ » គ្រាន់តែបានចម្លើយអត់យ៉ាងខ្លី ទាំងកំបុតរបស់ប្រពន្ធ Jungkook ក៏ក្ដៅត្រជាក់ចង់ធ្វើបាបគេភ្លែត ដោយជម្លៀសខ្លួនឡើងទ្រោពលើនាយតូច ហើយចាប់កដៃទាំងពីរផ្អឹបនឹងពូកមិនឱ្យរើរួច សូម្បីតែដង្ហើមដកក៏ភិតភ័យ ។
« ឱ្យបងថើបទ? បើមិនឱ្យបងនឹងរំលោភអូនពេលនេះតែម្ដង »
« សាកទៅ ខ្ញុំនឹងខឹងលោកគ្មានថ្ងៃលើកលែងឱ្យលោកទេ »
« ជួយមិនបានទេ តែរំលោភហើយគឺរួចរាល់ហើយ » គេនិយាយផ្គើននាយតូចបែបលួចអស់សំណើចក្នុងចិត្តរួច មុននឹងសង្រ្គប់ទៅថើបកញ្ចឹងក. របស់នាយតូចលក្ខណៈរំលោភយកមែនទែន ។ ចង់ខឹងអីក៏ខឹងចុះ រឿងខឹងទុកមួយឡែក ចាំរំលោភហើយចាំគិតទៀត ណាមួយនាយគ្មានខាតបង់អីទេ ខ្លួនប្រាណគេនាយតូចយកបានយូរហើយ កូនរបស់គេក៏កើតមកហើយដែរ អេតាស៊ីវិលក៏ចុះរួចទៀត អីដែលគួរឱ្យហួសចិត្ត រំលោភនាយតូចមានតែស្រួលខ្លួនឯងប៉ុណ្ណោះ ។