109: យើងមិនបណ្ដោយឱ្យឯងឈឺបែបនេះបន្តទៀតទេ

475 45 2
                                    

មេឃចាប់ផ្ដើមស្រកពន្លឺមានពណ៌ទឹកក្រូច ចាំងស្មើនឹងផ្ទៃសមុទ្រ ដំណាលគ្នានឹងទ្រនិចនាឡិកាដែលចង្អុលចំម៉ោង 4 ។

« Jungkook អូនចុកជើង » ដោយសារតែមិនចង់ ឱ្យនាយតូចនៅតែផ្ទះ ស្មុគស្មាញចិត្ត គ្មានអារម្មណ៍ស្រស់ស្រាយ លើកនេះ Jungkook ក៏ជាអ្នកបង្ខំនាយតូចឱ្យដើរលេងម្ដង ស្របពេលសាម៉ីខ្លួនគេបែរជាផ្ទុយស្រឡះ ចង់នៅតែក្នុងផ្ទះតែ 2 នាក់បងប៉ុណ្ណោះ ។

« ចាំយើងអៀវ ឆាប់ឡើងលើខ្នងយើងមក » បញ្ជាប្រពន្ធរួច Jungkook ក៏ព្យាយាមបន្ទន់ Jungkook ។

« អត់ទេ Jungkook អូនចង់ត្រឡប់ទៅផ្ទះវិញ » គេធ្វើមាត់ពេប រំអួយដាក់ Jungkook ។

« ក្រែងនិយាយគ្នានៅផ្ទះច្បាស់ហើយមែនទេ? យើងកាន់ដៃឯងរហូតតើ »

« អត់ទេ អូនចង់ទៅផ្ទះវិញ » Tae នៅតែចចេសចង់ទៅផ្ទះនោះវិញដដែល ។

« នៅខាងមុខមានហាងភេសជ្ជៈមួយ ចូលផឹកអីរួចយើងនាំត្រឡប់ទៅវិញ ឆាប់ឡើង »

« បាទចឹងក៏បានដែរ » បើបងបង្ខំបន្តិចហើយ នាយតូចក៏ព្រមទៅទាំងមិនប្រកែកដែរ ។

« ទីនេះដូចជាហាងផឹកអី តែប្រហែលជាពួកគេកំពុងតែជប់លៀងហើយ តែមិនអីទេ ឯងចង់ផឹកអីកម្មង់ចុះ យើងទៅបន្ទប់ទឹកមួយភ្លែត » ចូលមកដល់ខាងក្នុងហាង ទើបដឹងថាមានការជប់លៀងបែបជាក្រុម តែបើជ្រុលមកដល់ហើយ គួរតែចូលទិញអីផឹកបន្តិចសិន ។

ចាប់តាំងពីរឿងព្រឹកមិញត្រូវបានកើតឡើង ថ្វីត្បិតតែមួយភ្លែត ហាក់ដូចជាខ្យល់បក់មួយវឹប តែនាយតូចមិនអាចបំភ្លេចបានឡើយ ព្រោះវាជារឿងធំណាស់សម្រាប់ជីវិតរបស់គេ សូម្បីតែពេលនេះ គេក៏ព្យាយាមសម្រួលចិត្ត មើលអ្វីខាងក្រៅក៏ពិបាកដែរ ។

« សួស្ដីអ្នកប្រុស »

« អូយ!! » Tae ស្រាប់តែភ្ញាក់ ។

« អ្នកប្រុសមកតែម្នាក់ឯងទេឬ? »

« បាទ-បាទ មិនមែនទេ ខ្ញុំមក 2 នាក់ Jungkook » គ្រាន់តែនិយាយជាមួយ បុគ្គលិក ក៏នាយតូចភ័យញញាក់ញញ័រដែរ ។

« ជាមិត្តមែនទេ? »

« អត់-អត់ទេ » Tae ឆ្លើយទាំងគ្រវីក្បាល ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now