( លោកទុកនាងជាលេខា តែនាងមិនមែនទុកលោកជាអគ្គនាយកទេ ឲ្យចេះគិតផង!! ) ប្រយោគងរង៉ក់របស់ Tae ចៀសមិនផុតពីការចងចាំរបស់ Jungkook ឡើយ ស្របពេលដែលនាយចុះតាមជណ្ដើរសម្លឹងមើលនាយតូចដើរឃ្មឺតៗ. ទាំងគិតពិចារណា៎ ។
@ តុអាហារ ដែលមានស្រីល្អ លោក Jeon និងម៉ាក់ក្មេក Tae នៅជុំគ្នា ស្របពេលដែលនាយតូចចូលមកដល់ ។
« អរុណសួស្ដីអ្នកប្រុសចន អរុណសួស្ដីលោកអគ្គនាយក » ក្រោយពីស្ដាប់ភាសាដ៏សែនទ្រលាន់ដូចបង្អែមរបស់ស្រីល្អទៅកាន់ Jungkook បែបនេះ Tae ក៏ងាកមកសម្លក់ដូចពស់ទាំងខាំមាត់ក្រឺតក្នាញ់ ។
« ឆាប់ទៅអង្គុយទៅ » Jungkook ប្រាប់នាយតូចដោយសំឡេងប្រហើរៗ. ល្មមតែអាចឮតែ២ នាក់ ។
« នាងអង្គុយកន្លែងខ្ញុំហើយ » Tae និយាយប្រាប់ Leeraa ស្របពេលដែល Jungkook កំពុងតែទម្លាក់អង្គុយក្បែរនាង អាដឹងថានាងយកកន្លែងខ្លួនហើយ ទៅត្រដរអង្គុយរកប្រកាច់ស្អី??! ។
« សូមទោសផងអ្នកប្រុសចន ខ្ញុំមិនដឹងសោះ តើអ្នកប្រុសអាចទៅកន្លែងផ្សេងបានទេ?? » នាងពិតជាមិនដឹងថាខាងហ្នឹងជាកន្លែងអង្គុយរបស់ Jungkook ជាមួយ Tae សោះ តែបើបានបែបហ្នឹងទៅហើយ នាងមិនសុខចិត្តឡើងអង្គុយកន្លែងផ្សេងដាច់ខាត ដោយប្ដូរមកជាសុំ Tae ឲ្យទៅអង្គុយកន្លែងផ្សេង ធ្វើឲ្យ Tae ខឹងទាំងក្ដាប់ដៃ ។
« Tae មកអង្គុយក្បែរម៉ាក់មកកូន » អ្នកស្រី Jeon ហៅនាយតូច ។
« បាទ៎ម៉ាក់ » ដោយអស់ជម្រើស មិនចង់ឲ្យលោកប៉ានិងអ្នកម៉ាក់ដឹងថារវាងគេនិងនាងឈ្លោះពាក្យសម្ដីគ្នា Tae ក៏ព្រមប្ដូរមកជាអង្គុយខាងអ្នកស្រីចន ទល់មុខ Leeraa ទាំងមិនស្រណុកចិត្តនោះឡើយ ។
« ខ្ញុំដូចជា... ហ៊ឹម អ៊ួកៗ. អ៊ួក » អង្គុយញុំាបានបន្តិច Tae ក៏ចាប់ផ្ដើមលែងស្រួលខ្លួនដោយសារតែជាតិស្រាយប់មិញកំពុងតែធ្វើទុក្ខធ្វើឲ្យនាយតូចរត់ទៅក្អួតវ៉ក់ៗ. ដូចអ្នកចាញ់កូនយ៉ាងចឹង ។
« Tae... ពុទ្ធោអើយ កើតអីហ្នឹងកូន?? » អ្នកស្រីចនឧទានមកទាំងភិតភ័យ ស្របពេលដែល Jungkook បានស្ទុះស្ទាយ៉ាងរលះលាំងចូលបន្ទប់ទឹកមើលគេ ។