« Tae »
« ខ្ញុំមិនចង់ស្ដាប់ទេ លោកចង់ធ្វើអីក៏ធ្វើចុះ ខ្ញុំមិនឃាត់ទេ » កន្លងមក គេស្មានតែ Jungkook យកចិត្តទុក្ខដាក់នឹងគេ ស្មានតែនាយបារម្ភពីខ្លួនចេញពីចិត្ត តាមពិតនោះគ្រាន់តែជាការបន្លំសោះ ។
« Tae បងនិងនាងអត់មានទំនាក់ទំនងនឹងគ្នាពិតមែន អូនជឿបងទៅណា បងសូមអង្វរ »
« តើលោកឬក៏នាងធ្លាប់និយាយពាក្យសុំបែកហើយមែនទេ? » បើកន្លងមកនាយមិនបានទាក់ទងជាមួយនាង ចឹងបានន័យថាគេឬនាង មានម្នាក់និយាយបញ្ចប់ទំនាក់ទំនងមុនត្រូវទេ? ។
« រឿងនោះពួកយើងមិនបាននិយាយគ្នាទេ » មិនត្រឹមតែមិនបាននិយាយជាមួយគ្នារឿងនេះទេ សូម្បីតែការទាក់ទងគ្នាតាមទូរស័ព្ទ ក៏ Jungkook មិនដែលធ្វើជាមួយនាងដែរគិតចាប់តាំងពីនាងទៅរៀននៅបរទេសឯណោះ រហូតមកដល់ពេលនេះ នាយភ្លេចនាងទាំងស្រុង ទើបតែលើកមុន ជួបគ្នា ទើបនាយនឹកឃើញប៉ុណ្ណោះ ។
« ចឹងបានន័យថាលោកនិងនាងអត់ទាន់បែកគ្នាទេ » នាយតូចកាន់តែកាត់យល់ កាន់តែសម្រក់ទឹកភ្នែក មាត់មិនដែលនិយាយថាស្រឡាញ់គេទេ តែពេលដឹងថាគេ ជាមួយអ្នកចាស់នៅមិនទាន់ដាច់ស្រឡះឬនៅតែបន្តដើរទៅមុខជាមួយគ្នា ចិត្តរបស់គេឈឺចាប់ ដូចមាននរណាចាក់ទម្លុះសួត បេះដូង ថ្លើម ប្រម៉ាត់ រាប់រយកាំបិត ។
« នាងមានគូដណ្ដឹងរួចហើយ ប៉ុណ្ណឹងអូនគួរតែយល់ថារវាងនាងនិងបង បានចប់គ្នាតាំងពីពួកយើងចុះអេតាស៊ីវិលមកម្លេះ »
« លោកមិនចាំបាច់រកលេសមកបោកប្រាស់ខ្ញុំទេ ខ្ញុំដឹងថាខ្ញុំមិនឆ្លាតដូចលោក លោកតែងតែបោកខ្ញុំ ឱ្យខ្ញុំលង់ខ្លួនជាមួយលោករហូត » ថ្វីត្បិតតែគេរៀនពូកែ រៀនបាននិទ្ទេសល្អ ជាប់ឈ្មោះជាសិស្សពូកែប្រចាំសាលា តែបើនិយាយរឿងមនុស្ស 2 នាក់ស្រឡាញ់គ្នា គេអាចនឹងល្ងង់ ឬដើរមិនទាន់ Jungkook ព្រោះនាយមានគ្រប់បែបយ៉ាង ទាំងសង្ហា ជាកូនអ្នកមាន មិនដូចជាគេទេ បានត្រឹមតែរៀនពូកែ លោកប៉ាអ្នកម៉ាក់ស្លាប់ចោល និយាយរួមទៅ ពួកគេមិនសមជាគូនឹងគ្នាតាំងពីដំបូង ដោយសារម្នាក់ជាកូនអ្នកមាន មានមនុស្សស្រីតាមទ្រជើងច្រើន ខុសពីគេទាបស្មើនឹងដី ក្រៅពីរៀន គឺមិនសូវស្រស់ស្អាតទេ ។