បន្ទាប់ពីញុំាអាហារពេលល្ងាចរួចរាល់ Tae ក៏ចូលមកមើលកម្លោះតូចដែលគេងក្នុងរទេះកូនក្មេង ចង់ដឹងថាគេគេងលក់ឬនៅតែប៉ុណ្ណោះ ហើយពេលដឹងថាគេគេងលក់បែបនេះ គេក៏ចេញមកវិញ ។
« លោក »
« ហ៊ឹម »
« មិញខ្ញុំទៅមើលកូន » Tae ឆ្លើយបែបអៀនប្រៀន ទាំងរមួលដៃចូលគ្នាជារឿយៗ. ។
« ប៉ុន្មានថ្ងៃនេះយើងរវល់ មិនបានទៅមើលកូនសោះ »
« មិនអីទេ លោកហត់នឿយខ្លាំងហើយ ខ្ញុំអាចមើលគេបានតើ »
« ឯងអាចមើលកូនទាំងគ្មានការចងចាំបានពិតមែនហ្ហេស?? » Jungkook សួរបញ្ជាក់ ព្រោះតែលើកមុន កូនយំគេមិនដឹងធ្វើយ៉ាងម៉េចផង ។
« ខ្ញុំនឹងព្យាយាម ខ្ញុំចង់មើលថែកូនរបស់ខ្ញុំដោយផ្ទាល់ រាត្រីសួស្ដីលោក » នាយតូចនិយាយរួចក៏ប្រះខ្លួនគេងដណ្ដប់ភួយ ។ មិនដឹងយ៉ាងម៉េចទេ ពេលគិតដល់រឿងកូនម្ដងៗ. គេចេះតែសប្បាយចិត្ត ហើយអៀនជាខ្លាំង ។
_____________
@ ជីបៗ. ជីប កាំរស្មីពណ៌មាសចែងចាំងបានផ្លាតចូលក្នុងបន្ទប់របស់ពួកគេទាំងពីរ ដែលកំពុងតែគេងឱបគ្នាយ៉ាងស្អិតរមួតលើគ្រែហាក់ដូចជាមានក្ដីសុខខ្លាំងណាស់ រហូតដល់សូម្បីអាហារពេលព្រឹកក៏ពួកគេទាំងពីរនៅមិនទាន់ក្រោកដែរ ។
« ហ៊ឹម... លោក ម៉ោងប៉ុន្មានហើយអ៊ីចេះ?? »
« គេងខកម៉ោងហើយមែនទេ?? ម៉េចក៏ទៅជាបែបនេះទៅវិញ?? អា៎... ដៃរបស់យើង ស្ពឹកៗ. » Jungkook ក៏ក្រោកដោយសារតែឮសំឡេងរបស់នាយតូច ។ ពួកគេព្យាយាមក្រោក តែរំពេចនោះគេក៏ស្រាប់តែត្អូញត្អែរ ព្រោះតែនាយតូចគេងកើយដៃនាយពេញមួយយប់ ។
« សូមទោស យប់មិញខ្ញុំគេងកើយដៃរបស់លោក »
« មិនអីទេ »
« ចាំខ្ញុំជួយម៉ាស្សាឲ្យបាត់ស្ពឹក »
« ម៉េចក៏នាំគ្នាគេងអីយូរបែបនេះ រាល់ថ្ងៃឈ្លោះតែគ្នា តែពេលគេងក៏គេងឱបគ្នា អ៊ំ Nam ថ្មើនេះម៉ោងប៉ុន្មានហើយ?? »