« ហ៊ឹម.... បងប្រុស បងប្រុសក្រោកឡើង » នៅក្នុងបន្ទប់ដ៏ធំទូលាយ នាយតូចដែលក្រោកពីគេងកំពុងតែដាស់បងប្រុសឲ្យភ្ញាក់ ព្រោះតែគេគេងឱបខ្លួនដោយប្រើកម្លាំងដូចសង្កត់ឲ្យដាច់ខ្យល់ស្លាប់ចឹង ។
« បងប្រុស ក្រោកឡើង ខ្ញុំពិបាកដកដង្ហើមណាស់ បងប្រុស »
« អូស យើងសូមទោសផង » បើនាយតូចដាស់ម្លឹងៗ. ហេតុអីនាយមិនភ្ញាក់នោះ ។ គេប្រញាប់ប្រញាលដកដៃចេញពីនាយតូច បែបខ្លាចគេឈឺ ដោយសារតែនាយគេងឱបរឹតគេពេកអ្វីបែបហ្នឹង ។
« មិនអីទេបងប្រុស ខ្ញុំទៅបន្ទប់ខ្ញុំវិញហើយ »
« ហ្ហេ ឈប់សិន!! » រំពេចនោះ Jungkook ក៏ចាប់ដៃ Tae យ៉ាងរហ័សធ្វើឲ្យសាម៉ីខ្លួនមិនបានដឹងមុន ដួលទៅលើពូកវិញ ។
« បងប្រុស... បងប្រុសមានរឿងអីមែនទេ?? »
« គឺ យើង... »
« ... » លើកនេះមិនមែនតែ Tae ទេដែលបេះដូងលោតខុសចង្វាក់ សូម្បីតែ Jungkook ក៏បែបហ្នឹងដូចគ្នា វាជាលើកទីមួយហើយសម្រាប់គេ គេមិនយល់ពីវាទេ ទើបបានជាធ្វើឲ្យគេនិយាយអីមិនចេញ ។
@ តុកៗ. តុក សំឡេងគោះទ្វារបានបង្អាក់អារម្មណ៍ជ្រួលច្របល់របស់ពួកគេអស់រលីងតែម្ដង ។
« អ៊ំស្រី » Tae ដើរមកបើកទ្វារឲ្យអ៊ំណាម ។
« ដល់ម៉ោងញុំាអាហារពេលល្ងាចហើយអ្នកប្រុស Tae »
[ S K I P ]
ពេលយប់ស្ងាត់បានរំកិលចូលមកដល់តាមធម្មតា បន្ទាប់ពីងូតទឹកជម្រះភាពកង្វក់លើរាងកាយរួច គេក៏រកខោអាវដើម្បីស្លៀកពាក់ ហើយទើបដើរមករៀបចំសៀវភៅចូលកាតាប បែបគិតថាស្អែកត្រូវទៅរៀនហើយ ។
« ហ៊ឹម... ម៉េចក៏ខ្ញុំគេងមិនលក់សោះចឹង?? » បន្ទាប់ពីរៀបចំកាតាបរួចរាល់ នាយតូចក៏ឡើងមកគេង ព្យាយាមបិទភ្នែកសំងំឲ្យលង់លក់ក្នុងដំណេក យូរៗ. ក៏ប្រែជាមានអារម្មណ៍រសាប់រសល់ ចេះតែងាកចុះងាកឡើងដដែលៗ. យ៉ាងគួរឲ្យធុញទ្រាន់ជាទីបំផុត. ។
« តើខ្ញុំកំពុងតែគិតអីចេះ?? មិនអាចទេ បងប្រុសមានប្រពន្ធ មានកូនហើយ ខ្ញុំម៉េចនឹងអាចទៅសុំបងប្រុសគេងជាមួយបាននោះ!! » នាយតូចសង្រ្កៀតធ្មេញបន្ទោសខ្លួនឯងខ្សាវៗ. ចេះគិតចឹងទៅកើត បងប្រុសគេមានគ្រួសារហើយ ចង់ទៅគេងជាមួយដូចអាយុក្មេងៗ. ម៉េចកើតនោះ ចំមែនហើយ!! ខួរក្បាលអើយខួរក្បាល ។