EP116: ចុះបើយប់នេះបង Jungkook ចាប់ខ្ញុំរំលោភ តើខ្ញុំគួរធ្វើម៉េចទៅ?

582 60 6
                                    

« អស់កាលវិភាគហើយលោកអគ្គនាយក »

« ហ៊ឹម នាងចេញទៅវិញចុះ » ខណៈពេលដែលលេខា កំពុងតែបោះជំហានចេញពី Office របស់នាយ Jungkook ឯណេះ ក៏កំពុងតែងើបសម្ដៅទៅរកប្រពន្ធដែលកំពុងតែគេងលក់លើសាឡុង ទាំងទឹកមុខរីករាយដែរ ។

« Jungkook បងមកដល់យូរហើយនៅ? » នាយបន្ទាបជង្គង់ មើលសម្រស់ប្រពន្ធដែលកំពុងតែគេងលក់បន្តិចសោះ គេក៏ដឹងខ្លួនតែម្ដង ។

« ទើបតែមិញនេះទេ ម៉េចក៏ឯងភ្ញាក់លឿនមេស៎? »

« អូនអស់ងងុយហើយ » គេនិយាយដោយក្រោកអង្គុយយឺតៗ. ។

« សំងំគេងទៀតចុះ យើងមិនរំខានឯងទេ »

« អត់ទេ អូនឈប់គេងហើយ »

« ហ៊ឹម » Jungkook ក៏ងក់ក្បាលយល់ស្រប ។

« បងមិនធ្វើការទេហ៎? »

« យើងអស់កិច្ចការត្រូវធ្វើហើយ ប្រុងនឹងថាឯងភ្ញាក់ពីគេង ទើបត្រឡប់ទៅផ្ទះ »

« ឥឡូវអូនភ្ញាក់ពីគេងហើយតើ ពួកយើងទៅៗ. »

« ហ៊ឹម » Jungkook ក៏ងក់ក្បាលយល់ព្រមទៀត ។

ថ្នល់កៅស៊ូនាទីក្រុង Seoul ដែលនរណាៗ. ក៏ស្គាល់ថាជារបស់ប្រទេសកូរ៉េខាងត្បូង ពិតជាមមាញឹកខ្លាំងណាស់ ក្រឡេកមកមើលនាយតូចដែលនិយាយប្រាប់ប្ដីថាខ្លួនអស់ងងុយនេះវិញ គ្រាន់តែចូលអង្គុយក្នុងឡានមិនទាន់បាន 15 នាទីស្រួលបួលផងក៏គេងលក់ម្ដងទៀត តៃកុងឡើងហួសចិត្ត ទើបសម្រេចចិត្តថានាំគេមកគេង Condo សិន ចាំពេល គេភ្ញាក់ចាំនាំគេទៅផ្ទះ ។

_______________
« គួរដាស់យ៉ាងម៉េចទៅនេះ គេងអីក៏គេងសម្បើមម្លេះ? » ចង់ឱ្យគេគេង តែពេលគេងយូរចង់ភ័យ ប្រុសនេះតាមមិនទាន់សោះ ម្ដងចេះម្ដងចុះ ។

« នែ ក្រោកឡើង ដល់ម៉ោងញុំាបាយហើយ » នាយឡើងលើគ្រែថ្នមៗ. ច្រត់ដៃបង្ខាំងប្រពន្ធក្រែងលោររមៀលធ្លាក់ពីលើគ្រែបាក់ចង្កេះ ដោយសំឡេងដ៏ស្រទន់ ហាក់ដូចជាមនុស្សស្រឡាញ់គ្នាពេញបេះដូង ។

« ក្រោកឡើង ឯងមិនឃ្លានទេហ៎? » ខំខិតទៅជិត និយាយក្បែរត្រចៀកប៉ុណ្ណឹង ហើយ នៅគេងលក់បានដដែល ពូកែគេងត្រម៉ក់ចឹង កោតតែម៉ាក់ឱ្យមានប្ដីដែរ ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now