« ផ្ដាំប្រាប់គ្រូបន្ទុកថ្នាក់យើងផងថាយើងសុំច្បាប់មួយព្រឹក ព្រោះតែយប់មិញរវល់ធ្វើកិច្ចការគ្រូដាក់អោយ ងើបទៅរៀនមិនកើតទេ » នាយតូចនិយាយបណ្ដើរធ្វើទឹកមុខស្ងូញៗ. បណ្ដើរ សកដៃទៅច្របាច់ចង្កេះតិចៗ. ។ យប់នោះមិនដឹងជាគេកើតអីទេ សុខៗ. បែរជាធ្វើរឿងបែបនោះជាមួយជុងហ្គុកទៅវិញ គិតសព្វៗ. ទៅវាគួរអោយខ្មាស់អៀនណាស់ ។
( ហ្ហឹម.. យើងដឹងហើយ ដេកអោយស្កប់ទៅអញ្ចឹង )
[ S K I P ]
« ព្រឹកមិញហេតុអីមិនមករៀន?? » បន្ទាប់ពីការដាក់ច្បាប់ដល់កំណត់ ចង្កេះក៏លែងឈឺ នាយតូចក៏ងូតទឹកស្លៀកពាក់ទាញសៀវភៅកិច្ចការដាក់ចូលក្នុងកាតាប ដើរសម្ដៅទៅអាគារសាលារៀន ។ មកដល់ខាងក្រោយបន្ទប់រៀនជាថតទូ នាយតូចក៏យកសៀវភៅពុម្ពទៅទុកក្នុងទូសម្ភារៈសិក្សារបស់ខ្លួន រួចហើយអស់ក៏ទាញបិទវិញ បែរមកក៏ឃើញជុងហ្គុក មិនដឹងថាឈរនៅទីនេះតាំងពីពេលណា៎មកទេ ហើយជជីកចោទសួរគេមុនថែមទៀតផង ។
« ខ្ញុំគ្រាន់តែ. មករៀនមិនកើត ទើបសុំច្បាប់គ្រូបន្ទុកថ្នាក់ហើយនេះសៀវភៅរបស់លោក ខ្ញុំចម្លងអោយរួចហើយ » នាយតូចនិយាយទាំងរដាក់រដុបបែបមនុស្សមិនចង់រំលឹករឿងទាំងនោះមកវិញ បើកកាតាបទាញសៀវភៅរបស់នាយអោយទៅគេវិញ ហើយក៏បោះជំហានចេញពីគេ ព្រោះមិនចង់ប្រឈមមុខនឹងគេយូរបែបនេះទេ វាចេះតែនឹកឃើញរឿងយប់នោះ ។
<< ជណ្ដើរទីធ្លាបាត់បោះ >>
( អ្ហឹសៗៗៗ. អ្ហាស៎ ) កំពុងតែអង្គុយមើលមេរៀនសុខៗ. ក៏ស្រាប់តែនឹកឃើញរឿងបែបនោះ ទោះជាគ្រូវឋានទេវតាក៏បង្រៀនមិនចេះដែរ បែបនេះបានតែអោយការប្ដីបានសម ។
« ហ្ហើយ!! ឈប់គិតទៅ ដូចឡប់អញ្ចឹង » នាយតូចក្រវីក្បាលញាប់ៗ. ជាមួយនិងពាក្យជេរប្រទិចខ្លួនឯង ធ្វើអោយនាងក្រមុំដែលកំពុងតែរៀបសៀវភៅចូលកាតាបជ្រួញចិញ្ចើមឆ្ងល់តែម្ដង ។ គិតស្អីដូចឡប់??
« ថេយ៍?? ឯងគិតស្អីដូចឡប់?? » សំណួររបស់នាងក្រមុំធ្វើអោយគេភ័យមួយរំពេច ។
« គ្មានអីទេ យើងឃ្លានហើយទៅហាងម្ហូបកូរ៉េញុំាអីទៅ »
« ហ្ហឹម.. »