ថេយ៍បានដាក់អាល្អិតអោយគេងក្នុងកូនរទេះឈើតូចមួយនាបន្ទប់ក្មេង សម្លឹងមើលអាល្អិតដែលគេងនោះបន្តិចរហូតដល់អស់ចិត្តទើបសម្រេចចិត្តដើរចេញមកខាងក្រៅ ។
ក្រោយឃើញកូនប្រសារចុះមកបែបនេះ អ្នកស្រីចនក៏សន្ទនាជាមួយគេបន្តិច រួចទើបទាញដៃស្រឡូនទៅរកតុអាហារដោយសារតែនាងបានអោយអុំណាមធ្វើស៊ុបមាន់ប៉ូវកម្លាំងឲ្យគេ ។
ក្រឡែកមកមើលនាយសង្ហារ CEO ដែលរុំកន្សែងចេញពីបន្ទប់ទឹកឯណេះវិញ រៀបចំខ្លួនរួចក៏ចូលទៅមើលអាល្អិតដែលកំពុងតែគេងហើយក៏យោងជំហានចុះតាមកាណជណ្ដើរស្របពេលដែលនាយតូចត្រូវអ្នកស្រីចនអូសដៃដើរមកល្មម ។
បន្ទាប់ពីសួរនាំគ្នាបានបន្តិច អ្នកស្រីចនក៏លូកដៃយកទូរស័ព្ទមក Call រកមេធាវីម្នាក់ ដោយសារតែកូនរបស់គាត់នៅមិនទាន់ដាក់ឈ្មោះអាល្អិតចៅរបស់គាត់ទេ ។
ថេយ៍និងជុងហ្គុកចាប់ផ្ដើមអង្គុយមើលគ្នាទាំងក្របួចចិញ្ចើមចូលគ្នាទៅវិញទៅមក ដោយសារតែឈ្មោះអាល្អិតពួកគេប្រកែកគ្នាតាំងពីអាល្អិតនៅក្នុងពោះមកម្លេះ ។
[ S K I P ]
« ង៉ាៗៗៗៗ. » 1 ម៉ោងក្រោយមក សម្លេងសម្រែករបស់អាល្អិតទារកតូច ចន រ៉ូវ៉ុន ចេញពីបន្ទប់ផ្ទាល់ខ្លួនរបស់គេ យំយកៗ. ព្រោះតែជារឿងធម្មតារបស់ក្មេងៗ. ទៅហើយ ។ ( Jeon RooWoon នឹកសំណងស្នេហ៍ពេក😂 )
នាយតូចស្ទុះស្ទាក្រោកពីសាឡុង អោនខ្នងបីអាល្អិត រ៉ូវ៉ុនមកនឹងដៃ ឈ្មោះនេះគឺលោកចនជាអ្នកសម្រេច ដោយសារតតែឃើញចរិតក្មេងៗ. របស់ថេយ៍និងជុងហ្គុក ទើបគាត់សម្រេចផ្សះផ្សាឈ្មោះពួកគេទាំងពីរចូលគ្នាតែម្ដងទៅ ។
« ជុៗ. Mommy នៅទីនេះទេ កុំយំអី.. » សម្លេងផ្អែមស្រទន់បញ្ជាក់ពីក្ដីស្រឡាញ់ជ្រាលជ្រៅទៅកាន់អាល្អិតបន្លឺឡើងតិចៗ. ល្មមឮបានត្រឹមតែពីនាក់ ខណៈដែលដៃទាំងគូលូកទៅរលាក់អាល្អិតនោះដើម្បីលួងបន្តិច ហើយក៏ឈោងយកដកទឹកដោះគោយកមកបញ្ចុកគេ ។
[ S K I P ]
ភូមិគ្រឹះដ៏ធំស្កឹមស្កៃ ប៉ុន្តែបែរជាលោកចនប្រគល់អោយជុងហ្គុកងាយៗ. ទៅវិញ នោះក៏ដោយសារទំនៀមទម្លាប់របស់គ្រួសារមួយនេះ កូនៗ. ណា៎ដែលរៀបការហើយ ឪពុកម្ដាយតែងតែប្រគល់ចំណងដៃជាផ្ទះវីឡាឲ្យទៅពួកគេ ប៉ុន្តែសម្រាប់ជុងហ្គុកនិងថេយ៍ទោះជាកាលមុនជាគូដណ្ដឹងនឹងគ្នា គាត់ក៏ប្រគល់ផ្ទះនេះមុន ក៏ដោយសារមិនយូរមិនឆាប់ពួកគេនឹងរៀបការជាមួយគ្នាដដែលទេ ។