♡EP61: លោកព្រមបញ្ឈប់នាង ព្រោះលោកខ្លាចខ្ញុំស្លាប់ក្នុងផ្ទះរបស់លោក ♡

943 113 12
                                    

« មានអ្នកដាក់ពាក្យច្រើនគួរសម តែបងថាភ្លាមៗ. ចឹង មិនទាន់មានការសម្ភាសន៍ទេ »

« សង្ឃឹមថានឹងឆាប់រកលេខាថ្មីជំនួស Lim Leeraa នោះលឿនៗ. ចុះ » នាងក៏បារម្ភពី Jungkook ដែរ នាងមិនចង់ឲ្យគេអូសបន្លាយរឿងរកលេខាឲ្យមានពេលវែងទេ ព្រោះអាចនឹងខាតការងារមួយចំនួនរបស់គេ ។

« បងជឿថា Jungkook ចេះចាត់ចែងខ្លួនឯងហើយ អ្នកដែលមានសមត្ថភាពលើស Lim Leeraa ក៏មានច្រើនដែរ »

« ហ៊ឹម... អូនក៏គិតចឹងដែរ »

« នោះ Jungkook ត្រឡប់មកវិញហើយ » Tae ក៏ងាកមុខទៅមើលច្រកទ្វារ ឲ្យបញ្ជាក់បន្តិច ។

« Tae.. នៅមិនទាន់ញុំាអាហារពេលព្រឹកទេ » សម្រែកហាមឃាត់របស់ម្ដាយក្មេកបានដង្ហោយហៅកូនប្រសារប្រហើរៗ. ប្រណាំងប្រជែងនឹងជំហានជើងដ៏រហ័សរហួនរបស់នាយតូច ។

« អូស!! » ដោយសារតែដើរឃ្មើតពេក លាយឡំនឹងការធ្វើទុក្ខរបស់ក្រពះក្រោយពីភ្ញាក់ពីគេង នាយតូចក៏ក្រឡាច់ជើងរៀបនឹងដួលផ្កាប់មុខ ដែលជាហេតុនាំឲ្យគេលាន់មាត់មកមួយរំពេច ។

« ឯងមិនមែនក្មេងទេ ដើរឲ្យប្រយ័ត្នផង ហើយកុំង៉ិកង៉ក់ច្រើនពេក ចាំយើងនាំទៅញុំាអី » Jungkook រហ័សទាញក. ដៃនាយតូចជាប់ ឆ្លៀតស្ដីឲ្យគេហើយ ទើបលើកបីគេក្នុងរង្វង់ដៃដើរតម្រង់ទៅចង្រ្កានបាយឆ្កុយៗ. ដោយគ្មានខ្វល់ខ្វាយពីខ្សែភ្នែកមនុស្សចាស់ ដែលត្រូវជាប៉ាម៉ាក់បង្កើតអ្វីបន្តិច ។

« ... » អ្នកស្រី Jeon និង លោក Jeon ងាកមើលមុខគ្នាដោយមិនមានមាត់ក. រៀងៗ. ខ្លួន ព្រោះម្នាក់ៗ. ដូចជាស្រឡាំកាំងនូវទិដ្ឋភាពដែលកូនប្រុសខ្លួនឯងធ្វើចំពោះនាយតូចដែលត្រូវជាកូនប្រសារពន់ពេក អាចថានេះជាលើកដំបូងដែលបានឃើញរូបភាពបែបហ្នឹងពីពួកគេទាំងពីរក៏ថាបាន ហើយបើសួរថាមានអារម្មណ៍យ៉ាងម៉េច ពេលឃើញពួកគេស្និទស្នាលនៅមុខផ្ទាល់ៗ. ភ្នែកបែបហ្នឹង?? ច្បាស់ជាត្រេកអរហើយ គ្រាន់តែនិយាយមិនចេញប៉ុណ្ណោះ ។

« កុំបង្ខំខ្ញុំ ខ្ញុំមិនញុំាទេ » នាយតូចដែលកំពុងតែអង្គុយលើកៅអីងាកមុខចេញ បន្ទាប់ពី Jungkook ប្រុងយកអាហារមកបញ្ចុកគេជាលើកទីពីរ គេមិនញុំា នៅតែបង្ខំ ក្រពះគេតើ ខ្វល់មេស៎?? ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now