EP115: ចាំយើងឱ្យយល់សប្តិយប់មិញរបស់ឯងក្លាយជាការពិត

486 58 5
                                    

<< ក្រុមហ៊ុន ហិរញ្ញវត្ថុ Jeon >>

បន្ទាប់ពីជូនប្រពន្ធទៅរកគ្រូពេទ្យ ក៏ដូចជាញុំាអាហារពេលព្រឹកនៅភោជនីយដ្ឋានរួចរាល់ Jungkook ក៏នាំ Tae មកក្រុមហ៊ុន នាយដើរកាន់ដៃប្រពន្ធមុខតូចច្រមិច បណ្ដើរកាត់បុគ្គលិកជាច្រើន ឱ្យឃើញហើយចាប់អារម្មណ៍ ។

« អង្គុយទីនេះហើយ »

« បាទ »

« យើងដឹងថាយើងនាំឯងមកទីនេះ ធ្វើឱ្យឯងអាចនឹងមានអារម្មណ៍ឯកកា តែបើឯងនៅផ្ទះយើងខ្លាចថាម៉ាក់យើងនិយាយអីមិនល្អឱ្យឯងស្ដាប់ »

« បាទ មិនអីទេ អូនស្រឡាញ់បង មិនថាអ្នកម៉ាក់បងនិយាយអីទេ អូននឹងមិនព្រមបែកពីបងឡើយ Jungkook »

« បើចឹងល្អហើយ ហើយចាប់ពីពេលនេះទៅ មានរឿងអីឯងត្រូវប្រាប់យើង ហាមលាក់បាំង »

« បាទ អូនដឹងហើយ អូនមិនលាក់បាំងនឹងបងទេ អូនសន្យា »

« ហ៊ឹម... » នាយងក់ក្បាលរួច ក៏លូកដៃប្រុងនឹងឱនថើបនាយតូច តែ៖

« អូយ! »

« ឯងនៅឈឺទៀតមែនទេ? »

« ហ៊ឹម... »

« ចាំយើងនាំទៅពេទ្យម្ដងទៀត »

« មិនបាច់ទេ Jungkook បន្តិចទៀតអស់អីហើយ »

« យើងម៉េចនឹងអាចទុក្ខចិត្តបាននោះ តែយើងឆ្ងល់ណាស់ ជើងឯងពិនិត្យរួចហើយមិនកើតអីទេ អ៊ីចឹងតើឯងឈឺកន្លែងណាផ្សេងទៀតមែនទេ? »

« អត់ទេ អូនអត់មានឈឺត្រង់ណាទេ »

« កុហក ឯងកំពុងតែកុហកយើង »

« អត់ទេអូនអត់បានកុហកបងទេ Jungkook »

« បើមិនកុហកយើង ខិតឱ្យជិតយើងបន្តិចមក » គេចង់ឃើញទឹកមុខកុហករបស់នាយតូច មិនមែនបានន័យថាគេខឹងនាយឡើយ គ្រាន់តែចង់ឃើញក្រសែភ្នែកកុហករបស់នាយតូចឱ្យជិតប៉ុណ្ណោះ ។

« អូយ! » គេកំពុងតែចុកចង្កេះ ពេលនាយទាញចង្កេះគេម្ដងៗ. គេឈឺណាស់ ។

« ឯងឈឺហ្ហេស? ឈឺត្រង់ណា? »

« មិនអីទេបន្តិចទៀតបាត់ហើយ »

« ប្រាប់យើងឱ្យត្រង់មក ឯងឈឺត្រង់ណា? ឈឺខ្លាំងទេ? »

« មិនអីទេ កុំប្រាប់ល្អជាង ព្រោះតិចទៀតតអស់អីហើយ »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now