EP122: ម៉ាក់មិនចង់ឱ្យ Tae ខូចខ្លួនព្រោះតែ Jungkook ទេ

560 77 33
                                    

« Jung ហ៊ិៗ. កុំអីអូនរសើបណាស់ ហ៊ិៗ. មើស៍ » ក្នុងបន្ទប់ធ្វើការ សំឡេងសើចក្អាកក្អាយបានបន្លឺឡើង ស្របពេលដែលម្ចាស់ខ្លួនរម៉ីរមួល គេចចេញរហូត ។

« នៅឱ្យស្ងៀម »

« តែអូនរសើបណាស់ Jung »

« រសើបស្រួលមែនទេ? »

« ឆ្កួត... » នាយតូចក៏លើកដៃគក់ទ្រូង Jungkook  ចូលចិត្តយកការពិតមកនិយាយរហូត គេអៀនឡើងចង់លិបខ្លួនចូលសាឡុងហើយនៀក៎ ។

« ហ៊ឹម... » Jungkook មិនតប តែក៏ឱនទៅឈ្មុះឈ្មុលកញ្ចឹងក. សខ្ចីរបស់ប្រពន្ធបែបថើបថើរស្រង់ក្លិន ស្របពេលដែលដៃទាំងគូក្រសោបក. ដៃតូចៗ. របស់ប្រពន្ធសង្កត់ថ្នមៗ. ហួសផុតក្បាលរបស់គេ អ្នកណាមិនដឹង ប្រហែលអាចគិតថាបន្តិច Jungkook នឹងរំលោភ Tae ក៏ថាបាន ។

« អ្ហាស Jungkook អូនរសើបមែនណា »  ប្រពន្ធតូចដែលត្រូវប្ដីថើប ថ្នាក់ថ្នមសឹងតែអស់សាច់ ក៏ចាប់ផ្ដើរមួលខ្លួនស្រើបស្រៀវ ។

« យើងថើបតែបន្តិចទៀតទេ »

« គ្រាន់តែថើបទេហ៎ អត់ធ្វើអីផ្សេងហ្ហេស? » ខំឱ្យដៃប៉ុណ្ណឹងហើយ ម៉េចមិនចាត់ការទៅ លោកប្ដី? ។

« ធ្វើអី? »

« កុំមកសួរអូន រឿងអ៊ីចឹងៗ. បងដឹងច្បាស់ណាស់ Jungkook » នាយតូចនិយាយទាំងងាកមុខចេញអៀនប្រៀន ។

« បន្តិចទៀតយើងត្រូវធ្វើការហើយ គ្មានពេលគិតរឿងផ្ដេសផ្ដាសទេ »

« គ្មានឃើញផ្ដេសផ្ដាសត្រង់ណាផង » នាយតូចរហូតតិចៗ. ទាំងពេបមាត់អន់ចិត្ត ។

« និយាយថាម៉េចមិញ? »

« អត់ទេ អត់មាននិយាយអីផង »

« កុហក យើងឃើញឯងពេបមាត់ច្បាស់ណាស់ យ៉ាងម៉េចពេបជ្រាយយើងមែនទេ? »

« អត់ទេ »

« បើអត់ហេតុអីមិនព្រមប្រាប់យើង? »

« គ្រាន់តែមិនប្រាប់ក៏ខុសដែរមែនទេ? »

« អឺ ខុស! ខុសខ្លាំងទៀតផង! » នាយនិយាយទាំងខឹងរួច ក៏ឱនទៅឈ្មុះឈ្មុលកញ្ចឹងក. របស់ប្រពន្ធកាន់តែខ្លាំងជាងមុន ។

« ទីបំផុតបងព្រមធ្វើវាហើយមែនទេ Jungkook ? អ្ហាស Jungkook អ្ហាស » គេពិតជាខឹងនាយតូច ប្រាប់ហើយថាហាមលាក់រឿងអីក៏ដោយពិគេ ស្របពេលដែលនាយតូចបែរជាព្យាយាមបើកដៃ ពើងទ្រូង ពើងត្រគាក បង្ហើរសំឡេងស្រើបស្រាវ ឱ្យលោកប្ដីឮហើយបន្តបឺតជញ្ជក់បបូរមាត់យ៉ាងស្រើបស្រាវ ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now