EP93: មើលទៅអូនដូចជាបន្ទុកចំពោះលោកប្ដីដល់ហើយ

565 44 5
                                    

ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ ជាមួយនឹងពន្លឺដ៏ចែងចាំងស្រស់បំព្រងពីព្រះអាទិត្យ ព្រមនឹងចំហាយឧណ្ឌៗ. សែនកក់ក្ដៅសាកសមជាមួយអ្នកស្រឡាញ់ការហាត់ប្រាណខ្លាំងណាស់ ។

« លោកប្ដី » បន្ទាប់ពីឃើញ Jungkook បើកទ្វារចូលមក នាយតូចក៏ស្ទុះស្ទារត់ទៅរកគេ ។

« កុំមកជិតយើង » នាយនិយាយបែបគំរោះគំរើយរួច ដើរបង្ហួសនាយតូចដើម្បីមកបើកទូខោអា។ ។

« លោកប្ដីនៅខឹងនឹងអូនទៀតឬ?? ឲ្យអូនសូមទោសលោកប្ដីផង » Tae ដើរមកសូមទោស Jungkook ស្របពេលដែលនាយធ្វើឫកពាមិនខ្វល់ខ្វាយ ។

« យប់មិញអូនគេងមិនលក់សោះ ព្រោះអូនគិតមិនយល់ថាលោកប្ដីខឹងអូនរឿងអីឲ្យប្រាកដឡើយ »

« លោកប្ដីនិយាយរកអូនបន្តិចមកបានទេ?? » បើ Jungkook មិននិយាយរកគេ គេអាចនឹងដាច់ខ្យល់ស្លាប់ភ្លាមមួយរំពេចក៏ថាបាន ។

« ... » នាយមិនត្រឹមតែមិបតប ថែមទាំងមិនមើលមុខ Tae ទៀតផង គេព្យាយាមកឹបឡេវអាវម្នាក់ឯង ហើយពេលរាងតូចប្រុងនឹងលូកដៃទៅជួយ នាយបែរជាគ្រវាសដៃគេចេញ ។

« តើអូនខុសអីឲ្យប្រាកដទៅលោកប្ដី?? »

« ... » Jungkook មិនតប ។

« យប់មិញអូនគេងមិនសូវលក់ទេ ព្រោះរវល់តែគិតពីកំហុសខ្លួនឯង តែអូនមិនដឹងថាអូនខុសអីឲ្យប្រាកដពិតមែន »

« ... » ចង់នាយតូចនិយាយបែកពពុះមាត់ស្កុលយ៉ាងណា ក៏ Jungkook ហាក់មិនខ្វល់ខ្វាយដែរ ។

« បើលោកប្ដីចង់ឲ្យអូនធ្វើអ្វីក៏អូនព្រមដែរ ឲ្យតែលោកប្ដីឈប់ខឹងនឹងអូនទៀត »

« ... »

« ត្រឹមតែមួយយប់សោះ លោកប្ដីមិនគួរខឹងអូនខ្លាំងយ៉ាងនេះទេ ទោះយ៉ាងណាក៏ពួកយើងជាប្ដីប្រពន្ធនឹងគ្នាដែរ »

« ... » Jungkook នៅតែមិនខ្វល់ ។

« អ្នកម៉ាក់ប្រាប់អូនថាប្ដីប្រពន្ធប្រៀបដូចជាមនុស្សតែមួយយ៉ាងអ៊ីចឹង ការឈ្លោះគ្នាធ្វើឲ្យគ្មានសេចក្ដីសុខក្នុងចិត្តឡើយ »

« ... »

« លោកប្ដី... »

<< តុកៗ. តុក >>

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now